សៅរ៍ , 09 កក្កដា 2022
កីឡាករ Pratama Arhan របស់ឥណ្ឌូណេស៊ី បង្ហាញខ្លួនលើកដំបូងនៅលីគទី២ជប៉ុន
ខ្សែការពារស្លាប Pratama Arhan របស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បង្ហាញខ្លួនលើកដំបូងនៅក្លិបបាល់ទាត់ Tokyo Verdy លីគលំដាប់ទី២ របស់ប្រទេសជប៉ុន ដែលមានលោក Hiroshi Jofuku ជាអ្នកចាត់ការទូទៅ។
Pratama Arhan គឺជាកីឡាករវ័យក្មេងល្អបំផុត (Young Player of the Tournament) នៃពានរង្វាន់ AFF Suzuki Cup 2020 តាមរយៈការបោះឆ្នោតលើអ៊ីនធឺណេត ក្រោយបង្ហាញសមត្ថភាពល្អឲ្យក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។
កាលនោះ Pratama Arhan ទទួលបានសំលេងឆ្នោតចំនួន 60,122 សំលេង បានផ្តួលមិត្តរួមក្រុមរបស់គេនៅក្នុងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី Witan Sulaeman និង Alfeandra Dewangga។ ចំណែកឯ Thanawat Suengchitthawon (ថៃ) និង Sieng Chanthea (កម្ពុជា) បញ្ចប់ចំណាត់ថ្នាក់កំពូលទាំង ៥។
គួរបញ្ជាក់ថា កីឡាករវ័យ២០ឆ្នាំរូបនេះ គឺជាថ្នាលយុវជនរបស់ក្លិបបាល់ទាត់ PSIS Semarang ដែលស្ថិតនៅ Liga 1 លីគកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី និង Terang Bangsa មុនផ្លាស់មកកាន់ Tokyo Verdy លីគលំដាប់ទី២ របស់ប្រទេសជប៉ុន៕
សូមបញ្ចេញមតិនៅទីនេះ