Chelsea ប្រាប់ឲ្យ Barca បង់ប្រាក់ ៧លានផោន បើចង់បាន Azpilicueta
ក្លិប Chelsea បានទាមទារតម្លៃខ្លួនត្រឹម៧លានផោនក្នុងការលក់ខ្សែការពារ Azpilicueta ទៅកាន់ ក្លិបយក្សអេស្ប៉ាញ Barcelona។
Azpilicueta បានមកដល់កីឡដ្ឋាន Old Trafford ចាប់តាំងពីឆ្នាំ២០១២ និងបានជួយក្រុមឈ្នះពានសំខាន់ៗជាច្រើន។ ប៉ុន្តែពេលនេះ ពេលវេលារបស់គេនៅ Chelsea ខិតជិតដល់ទីបញ្ចប់ ខណៈមានសេចក្ដីរាយការណ៍ថា គេបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួននូវកុងត្រារយៈពេល២ឆ្នាំជាមួយ Barca។
យោងតាមសារព័ត៌មាន Evening Standard ឲ្យដឹងថា កិច្ចសន្យារបស់កីឡាករសញ្ជាតិអេស្ប៉ាញនឹងទទួលបានថ្លៃពលកម្ម១១លានផោនក្នុងមួយឆ្នាំ មុនពេលកាត់ពន្ធ។ ប្រភពបន្ថែមថា កីឡាករវ័យ៣២ឆ្នាំបាននិយាយរួចរាល់ជាមួយអ្នកចាត់ការ Thomas Tuchel និងប្រធានក្លិបថ្មី Todd Boehly អំពីការចង់ចាកចេញ។
ប្រសិនបើ Barca ចង់បាន Azpilicueta មែននោះ Chelsea ចង់បានតម្លៃខ្លួន៧លានផោន។ Barcelona ទើបតែយកបានខ្សែការពារចំណូលថ្មី២រូបដោយគ្មានតម្លៃខ្លួនគឺ Franck Kessie និង Andreas Christensen ស្របពេលដែលលោក Xavi ចង់បានខ្សែការពារសម្បូរបទពិសោធន៍បន្ថែមទៀត៕
សូមបញ្ចេញមតិនៅទីនេះ