ច័ន្ទ , 11 កក្កដា 2022
Ousmane Dembele ត្រៀមខ្លួនរួចរាល់ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយនឹង Barcelona
បន្ទាប់ពីកិច្ចសន្យាចាស់បានផុតកំណត់កាលពីចុងខែមិថុនា ខ្សែប្រយុទ្ធសញ្ជាតិបារាំងកីឡាករ Ousmane Dembele បានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លិបអ្នកមានបុណ្យFC Barcelona នេះបើយោងតាមការចេញផ្សាយដោយអ្នកសារព័ត៌មានដ៏ល្បីមួយរូបក្នុងពិភពបាល់ទាត់គឺ លោកFabrizio Romano។
កិច្ចសន្យាថ្មីរវាងកីឡាករសញ្ជាតិបារាំងវ័យ២៥ ឆ្នាំរូបនេះជាមួយក្លិបFC Barcelona បានឈានដល់កិច្ចព្រមព្រៀងហើយ ប៉ុន្តែតម្រូវឱ្យDembeleបន្ថយថ្លៃពលកម្មមួយចំនួនដើម្បីរក្សាកុំឱ្យវិបត្តិហិរញ្ញវត្ថុនៅក្លិបអ្នកមានបុណ្យកាន់តែកើនឡើង។
ក្លិបតោខៀវChelsea និង ក្លិបអ្នកមានបារាំង Paris Saint-Germain ក៏មានការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំង វ័យ២៥រូបនេះផងដែរ ដើម្បីនាំយករូបគេពីក្លិបអ្នកមានបុណ្យFC Barcelona ទៅចូលរួមក្រុមរបស់ពួកគេ តែយ៉ាងណាមិញក៏នៅតែមិនអាចទាក់ចិត្តខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះពីតំបន់កាតាឡាន់ប្រទេសអេស្ប៉ាញបានឡើយ ដោយអតីតកីឡាករ Dortmund រូបនេះបានយល់ព្រមបន្តស្នា្កក់នៅក្លិបFC Barcelona រហូតដល់ខែមិថុនា ឆ្នាំ២០២៤ និងមានការប្រកាសជាផ្លូវការរវាងកិច្ចសន្យាថ្មីរបស់ភាគីទាំងសងខាងនៅពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា Dembele គឺជាអាទិភាពមួយសម្រាប់ Xavi Hernandez នៅរដូវក្តៅនេះ ដោយបានធ្វើឱ្យអ្នកចាត់ការក្រុម FC Barcelona មានការចាប់អារម្មណ៍នៅពេលដែលខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះបានជាសះស្បើយពីរបួសនិងបានបង្ហាញខ្លួនដំបូងៗជាមួយក្រុម ដោយគាត់បានបង្ហាញខ្លួនចំនួន 21 លើកក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញកាលពីរដូវកាលមុន និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 13 គ្រាប់។
សូមបញ្ចេញមតិនៅទីនេះ