Pogba ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ជាកីឡាករទទួលបានថ្លៃនឿយហត់ខ្ពស់ជាងគេនៅ Serie A
(បាល់ទាត់)៖ ខ្សែបម្រើ Paul Pogba សមាជិកថ្មីរបស់ក្រុមសេះបង្កង់ Juvenuts បានស្ថិតក្នុងចំណោមកីឡាករទាំង១០រូប ដែលទទួលបានថ្លៃនឿយហត់ខ្ពស់ជាងគេនៅ Serie A ក្នុងពេលបច្ចុប្បន្ន។
កីឡាករសញ្ជាតិបារាំងរូបនេះ បានអស់កុងត្រាជាមួយ United និងផ្លាស់មកកាន់ Juvenuts ដោយគ្មានតម្លៃខ្លួន។ វាជាការត្រលប់មកកាន់ប្រទេសអ៊ីតាលីសាជាថ្មី ក្រោយចំណាយពេល៦ឆ្នាំ លេងក្នុងទឹកដី Old Trafford។ Pogba នឹងទទួលបានថ្លៃនឿយហត់៦,៣លានផោនក្នុងមួយឆ្នាំ ធ្វើឲ្យគេស្ថិតនៅលេខ៥ក្នុងតារាងកីឡាករមានថ្លៃនឿយហត់ខ្ពស់ជាងគេនៅ Serie A។
ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធ Romelu Luaku ក៏បានត្រលប់មកកាន់ Inter Milan វិញ ក្រោមលក្ខខណ្ឌខ្ចីជើងពី Chelsea។ មិនខុសពី Pogba ឡើយ កីឡាករសញ្ជាតិបែលហ្ស៊ិកនឹងទទួលបានថ្លៃនឿយហត់៦,៣លានផោនក្នុងមួយឆ្នាំ ក្នុងក្លិប Inter។
នាពេលបច្ចុប្បន្ន កីឡាករដែលមានថ្លៃនឿយហត់ខ្ពស់ជាងគេនៅ Serie A គឺខ្សែការពារ Matthujs de Ligt របស់ Juventus ទទួលបាន១០,១លានផោនក្នុងមួយឆ្នាំ។ Alex Sanchez របស់ Inter ស្ថិតនៅលេខពីរទទួលបាន៨,៤លានផោន ខណៈ Andrien Rabiot ស្ថិតនៅលេខបីបាន៧,៦លានផោនក្នុងមួយឆ្នាំ៕
សូមបញ្ចេញមតិនៅទីនេះ