អង្គារ , 12 កក្កដា 2022
ល្អហួស! U19ឡាវ ទទួលបានជិត ២៧,០០០ដុល្លារសហរដ្ឋអាមេរិក ក្រោយលេង៤ប្រកួតមិនចាញ់សោះ
ដើម្បីលើកទឹកចិត្តដល់គ្រូបង្វឹក និងកីឡាករសហព័ន្ធកីឡាបាល់ទាត់ជាតិឡាវ បានឧបត្ថម្ភថវិកាសរុបចំនួន ៤០០,០០០,០០០គីបឡាវ (ស្មើនឹង ២៦,៤៣៩.៩២ ដុល្លារអាមេរិក) ដល់ U19ឡាវ ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុពេញ ឈរកំពូលពូល B។
៤ប្រកួតរបស់ក្រុមជម្រើសជាតិឡាវក្រោមការដឹកនាំរបស់លោក Michael Weiß៖
– ទីម័រខាងកើត ០-២ ឡាវ
– ឡាវ ២-១ កម្ពុជា
– ឡាវ ៣-១ សិង្ហបុរី
– ម៉ាឡេស៊ី ០-១ ឡាវ។
ក្រុមជម្រើសជាតិឡាវ នឹងជួបក្រុមជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U19 BOYS CHAMPIONSHIP នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទីយប់ នៅកីឡដ្ឋាន Patriot Candrabhaga ប្រទេសឥណ្ឌូនេស៊ី៕
សូមបញ្ចេញមតិនៅទីនេះ