អង្គារ , 12 កក្កដា 2022
Dani Alves ខកចិត្តនឹងក្លិប Barcelona បន្ទាប់ពីការចាកចេញលើកទីពីរពី Camp Nou
(បាល់ទាត់)៖ ខ្សែការពារសញ្ជាតិប្រេស៊ីល Dani Alves មានការខកចិត្តយ៉ាងខ្លាំង ចំពោះរបៀបដែលក្លិប Barcelona បានធ្វើពេលដែលលោកចាកចេញ ហើយបានអះអាងថា អ្នកកគ្រប់គ្រង មិនខ្វល់ពីមនុស្សដែលបង្កើតប្រវត្តិសាស្ត្រទេ។
Dani Alves បានប្រាប់ The Guardian ថា៖«ខ្ញុំមិនបានចាកចេញទៅសោកសៅទេ។ ខ្ញុំបានចាកចេញដោយរីករាយ ដែលបានត្រឡប់ទៅ Barcelona វិញ រឿងតែមួយគត់ដែលខ្ញុំមិនចូលចិត្តគឺរបៀប នៃការចាកចេញរបស់ខ្ញុំ»។
កីឡាកររូបនេះបន្តថា «ចាប់តាំងពីខ្ញុំមកដល់ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំមិនមែនជាបុរសអាយុ 20 ឆ្នាំទៀតទេ ហើយខ្ញុំចង់ឱ្យអ្វីៗត្រូវសម្រេចដោយមិនចាំបាច់លាក់បាំងអ្វីទាំងអស់។ ប៉ុន្តែក្លឹបនេះ បានប្រព្រឹត្តអំពើបាបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ Barcelona មិនខ្វល់ពីអ្នកដែលបង្កើតប្រវត្តិសាស្ត្រឲ្យក្លឹបឡើយ»។
គួរបញ្ជាក់ថា ខ្សែការពារជើងចាស់សញ្ជាតិប្រេស៊ីលរូបនេះ បានត្រលប់មក Camp Nou វិញ ជាលើកទី២ កាលពីចុងឆ្នាំមុន ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ ១៧ ប្រកួតប៉ុណ្ណោះ៕
សូមបញ្ចេញមតិនៅទីនេះ