អង្គារ , 12 កក្កដា 2022
Jennifer Lopez ជ្រើសរើសវិធីសាស្រ្តនេះ ដើម្បីគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ!
នៅក្នុងកម្មវិធីមួយ កំពូលតារាចម្រៀង Jennifer Lopez បានបង្ហើបឱ្យដឹងថា នាងជ្រើសរើសវិធីសាស្រ្ត អង្គុយសមាធិ ដើម្បីជួយនាងទប់ទល់នឹងភាពតានតឹង និងការថប់បារម្ភ។
តារាចម្រៀងវ័យ ៥២ឆ្នាំ Jennifer Lopez គឺជាតារាចម្រៀងល្បីឈ្មោះ មានលុយហូរហៀរ ប៉ុន្តែជីវិតរស់នៅរបស់នាង ក៏ជួបប្រទះបញ្ហា តានតឹង និងថប់បារម្ភ រហូតមានអ្នកណែនាំនាងឱ្យស្គាល់លោក Bob Roth ដែលជាគ្រូបង្ហាត់ សមាធិ ដែលបានបង្រៀននាងអំពីបច្ចេកទេស ដែលនាងត្រូវការដើម្បីដោះស្រាយបញ្ហាលំបាកក្នុងជីវិតប្រចាំថ្ងៃ។
តារាស្រីរូបនេះក៏បានឱ្យដឹងទៀតថា ការធ្វើសមាធិ គឺជាការអនុវត្តដ៏សាមញ្ញមួយ ដែលផ្លាស់ប្តូរយ៉ាងខ្លាំងពីរបៀបដែលយើងឆ្លើយតបទៅនឹងភាពតានតឹង និងបញ្ហាប្រឈមក្នុងជីវិត។ ការធ្វើសមាធិនេះ ក៏ផ្តល់អត្ថប្រយោជន៍ អាច កាត់បន្ថយភាពតានតឹង ការថប់បារម្ភ និងការកែលម្អការផ្តោតអារម្មណ៍ ការគេង ភាពធន់ ភាពច្នៃប្រឌិត និងការចងចាំ របស់យើងផងដែរ។
Jennifer Lopez បន្តថា នៅពេលណាដែលនាងមានភាពតានតឹង និងថប់បារម្ភក្នុងជីវិត នាងតែងតែអង្គុយសមាធិ ដោយអនុវត្តរយៈពេល ២០ នាទី ពេលព្រឹក និង ២០នាទីនៅពេលល្ងាច។ ហើយការធ្វើបែបនេះ នឹងជួយឱ្យសម្រួលឱ្យស្ថានភាពផ្លូវចិត្តកាន់តែប្រសើរ៕
សូមបញ្ចេញមតិនៅទីនេះ