ពុធ , 13 កក្កដា 2022
ខ្សែការពារកណ្តាល Kalidou Koulibaly ស្ថិតនៅខ្សែបន្ទាត់ផ្លាស់មកកាន់តោខៀវ
(កីឡា) ៖ Kalidou Koulibaly ខ្សែការពារឆ្នើមរបស់ក្រុមបាល់ទាត់ Napoli បានបង្ហើបឲ្យដឹងថា គាត់កំពុងស្ថិតនៅលើខ្សែបន្ទាត់ ចរចារផ្លាស់ទៅកាន់ តោខៀវ Chelsea ។
ក្រុមជើងខ្លាំងនៅអង់គ្លេសនេះ កំពុងត្រូវការជើងខ្លាំង ខ្សែរការពារតំបន់កណ្តាលយ៉ាងចាំបាច់ ក្រោយពេលដែល កីឡាករ ពីររូប មាន Antonio Rudiger និង Andreas Christensen បានចាកចេញ។ ក្នុងនោះ ខ្សែការពារជួរមុខរបស់ក្រុមជើងខ្លាំងអ៊ីតាលី ជាជម្រើសក្នុងប្រអប់មួយដ៏សំខាន់សម្រាប់ លោក Thomas Tuchel ដែលកំពុងសម្លឹងចង់បាន។
ពាក់ព័ន្ធតម្លៃវិញ វាហាក់មិនពិបាកនោះទេសម្រាប់តោខៀវ Chelsea ក្នុងការជួបជាមួយ ក្រុម Napoli ទោះបីជាតម្លៃ ៣៤លានផោនក៏ដោយចុះ សម្រាប់កីឡាករវ័យ ៣១ឆ្នាំនេះ ក៏ព្រោះតែបទពិសោធន៍កីឡាករពេញលេញ ទាំងលេងនៅលីក និងតំបន់អឺរ៉ុប។
Chelsea មិនមានបញ្ហាក្នុងការជួបជាមួយ Napoli តម្លៃ 34 លានផោនរបស់ Napoli របស់កីឡាករវ័យ 31 ឆ្នាំដែលនាំមកនូវបទពិសោធន៍ជាច្រើននៅអឺរ៉ុប និងអន្តរជាតិ។
កីឡាករជម្រើសជាតិសេណេហ្គាល់ ដែលនៅសល់កុងត្រាមួយឆ្នាំទៀតនៅ Napoli ថែមទាំងបានធ្វើការអត្ថាធិប្បាយអំពីការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ខ្លួនគាត់។ដូចដែលបានដកស្រង់ដោយ Romain Collet-Gaudin លោក Koulibaly បានសារភាពលើការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ Stamford Bridge ថា "ខ្ញុំនឹងបញ្ជាក់វានៅពេលក្រោយ ប៉ុន្តែវាស្ថិតនៅលើផ្លូវត្រូវ ដែលកំពុងចរចារ"។
លោក Luciano Spalletti គ្រូបង្វឹករបស់ Napoli ក៏បានប្រាប់ផងដែរថា Koulibaly អាចនឹងត្រូវចាកចេញ៕
សូមបញ្ចេញមតិនៅទីនេះ