ធ្លាយហើយ! មូលហេតុអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនកាដូរថយន្ត Rolls Royce Cullinan តម្លៃ ១លាន ២០ម៉ឺនដុល្លារ ជូនឧកញ៉ា ហេង ឡុង
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា យោងតាមទំព័រហ្វេកប៊ុករបស់លោក យឹម តាស្រង់ បានបង្ហោះរូបភាព អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទិញរថយន្តស៊េរីទំនើប Rolls Royce Cullinan 2022 តម្លៃ ១លាន ២០ម៉ឺនដុល្លារ ជូនឧកញ៉ា ហេង ឡុង ធ្វើឱ្យអ្នកនៅជិតរំភើបជំនួសមិនតិចនោះទេ។
លោក យឹម តាស្រង់ បង្ហាញអារម្មណ៍រំភើបជំនួសឧកញ៉ា ហេង ឡុង បានសរសេរថា «អ្នកដែលត្រូវបានគេ Surprise យប់មិញតើបេះដូងលោតយ៉ាងណា? អបអរសាទរបងប្រុស ហេង ឡុងឡានថ្មី Rolls Royce Cullinan 2022»។
យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយថា តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទិញរថយន្តស៊េរីទំនើបជូនឧកញ៉ា ហេង ឡុង ក្នុងគោលបំណងណាមួយឡើយ ខណៈកន្លងមកអ្នកទាំងពីរតែងតែមានភាពជិតស្និទ្ធ មានទំនាក់ទំនងការងារជាមួយគ្នាញឹកញាប់។
ងាកទៅកាន់មហាជនវិញ បានសម្តែងអារម្មណ៍រំភើបជំនួស ឧកញ៉ា ហេង ឡុង ដែលមានបុណ្យវាសនាខ្ពស់ ទទួលបានកាដូរថយន្តស៊េរីទំនើបចុងក្រោយ ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជារឿងមិនងាយនឹងកើតឡើង ព្រោះឡាននេះមិនមែនមានតម្លៃខ្ពស់កប់ ពកក។
ជាមួយគ្ននេះដែរបើតាមព័ត៌មានពីអ្នកស្និទ្ធជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងឧកញ៉ា ហេង ឡុង បានបង្ហើបថា មូលហេតុដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនកាដូដ៏ធំមួយនេះទៅឲ្យឧកញ៉ា ហេង ឡុង គឺចេញទីទឹកចិត្តដ៏បរិសុទ្ធ មិនមែនជាការដោះដូរទៅនឹងរឿងអ្វីមួយឡើយ ពោលគឺកាដូនេះសម្តែងពីការដឹងគុណច្រើនជាង ព្រោះឧកញ៉ា ហេង ឡុង លោកធ្លាប់បានជួយការងារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ច្រើន ហើយការជួយនោះលោកក៏មិនដែលចង់បានអ្វីពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឡើយ គឺជួយដោយក្តីស្រឡាញ់រាប់គ្នាជាលក្ខណៈបងប្អូនសុទ្ធសាត។
ប្រភពដដែលនេះបន្តថា ឧកញ៉ា ហេង ឡុង លោកក៏ជាមនុស្សមានសមត្ថិភាពខ្ពស់ក្នុងការជួយដល់ការងារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានច្រើន ដូច្នេះហើយលោកសមនឹងទទួលបានកាដូដ៏មានតម្លៃដែលផុសចេញពីដួងចិត្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នេះខ្លាំងណាស់៕
សូមបញ្ចេញមតិនៅទីនេះ