លោកស្រី ម៉ន ដានី និងគ្រួសារ ផ្តល់ថវិកា ៥លានរៀលបន្ថែមទៀតរៀបចំការប្រកួតថ្នាលគុនខ្មែរ ១គូនៅស្ថានីយ៍ទូរទស្សន៍ជាតិ
(កីឡា)៖ ក្រៅពីពន្លកគុនខ្មែរ ឃីម ឌីម៉ី ប្រកួតជាមួយ ផាន់ សឹង្ហះ ដោយមានឱកាសវាយដណ្តើមប្រាក់ ៤លានរៀល សម្រាប់អ្នកឈ្នះ និងអ្នកចាញ់ ទទួលបាន ១លានរៀល ស្រាប់តែម្ចាស់បុរី KP Developer Land and House លោកស្រី ម៉ន ដានី និងគ្រួសារ បានផ្តល់ឱកាសមួយទៀតជូនដល់ គូផ្សេង ទទួលបានឱកាសដូចគ្នា។
សី កុសល ប្រកួតជាមួយ ប្រាក់ ចិត្ត្រា ជាគូទី២ ដែលលោកស្រី និងគ្រួសារ បានផ្តល់ជូនប្រាក់ដូចខាងលើ សម្រាប់ការប្រកួតនៅថ្ងៃទី៤ ខែ សីហា ឆ្នាំ២០២២ ដោយអ្នកឈ្នះទទួលបាន ៤លានរៀល និងអ្នកចាញ់ ទទួលបាន ថវិកា ១លានរៀល ដែលអាចចាត់ទុកជាឱកាសធំដ៏កម្រ មិនធ្លាប់មាន សម្រាប់ថ្នាលគុនខ្មែរ ពីមុនមក។ សម្រាប់ពីរគូខាងលើនេះ នឹងធ្វើការប្រកួតនៅក្នុងកម្មវិធី TVK Fihger របស់ស្ថានីយ៍ទូរទស្សន៍ជាតិ ។
ជាមួយការជួយនេះ បានធ្វើឲ្យអ្នកនិយមតាមដានគុនខ្មែរ លួចសរសើរពីទឹកចិត្ត អ្នកស្រី និងស្វាមី ដែលមានសន្តាចចិត្តល្អប្រពៃ ជួយដល់គុនខ្មែរ នឹងសង្ឈឹមថា លោកស្រី អាចនឹងបង្កើតកម្មវិធីប្រដាល់ថ្នាលគុនខ្មែរ ដែលឧបត្ថម្ភដោយបុរីរបស់លោកស្រីផ្ទាល់ ជាមួយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ក្នុងន័យជំរុញ នឹងលើកកម្ពស់ ដល់គុនខ្មែរ ។
តាមរយៈ Status របស់លោក ម៉ុល នី បានសរសេរថា កក្រើកថ្នាល់គុនខ្មែរ !
សី កុសល ប្រកួតជាមួយ ប្រាក់ ចិត្ត្រា នៅថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០២២ នៅ TVK Fighter ដណ្តើមប្រាក់ ៤លានរៀល (ឈ្នះ ៤លាន និង ចាញ់ ១លានរៀល) ពីម្ចាស់លក់វីឡា ដ៏មានប្រជាប្រិយភាព ម៉ន ដានី ។
គូខាងលើចាត់ចូលជាគូទី២ ដែលលោកស្រី បានជួយ ដោយ ឃីម ឌីម៉ី ប្រកួតជាមួយ ផាន់ សិង្ហះ ក៏ដណ្តើមប្រាក់ដូចខាងលើសម្រាប់ថ្ងៃទី២១ កក្កដា ឆ្នាំ២០២២ ។
សរុបទឹកប្រាក់ដែលម្ចាស់បុរី ម៉ន ដានី បានជួយ គឺ
១. ឃីម ឌីម៉ី ប្រកួតជាមួយ ផាន់ សឹង្ហះ សរុបប្រាក់ ៥លានរៀល
២.សី កុសល ប្រកួតជាមួយ ប្រាក់ ចិត្ត្រា សរុបប្រាក់ ៥លានរៀល
៣. ជួយដល់អ្នករៀបចំកម្មវិធីប្រដាល់ ទទក ២លានរៀល
ខ្ញុំបាទ ម៉ុល នី តំណាងកម្មវិធី TVK Fighter សូមជូនពរ ម្ចាស់បុរី ម៉ន ដានី សុខភាពល្អទាំងក្រុមគ្រួសារ និង រីកចម្រើនទៅមុខជាលំដាប់ ៕
សូមបញ្ចេញមតិនៅទីនេះ