តារាចម្រៀង សួស វីសា រកប្រាក់ចំណូលពីសិល្បៈបានជិត ១០ ម៉ឺនដុល្លារក្នុងមួយខែ ទើបមិនដាច់ចិត្តបោះបង់ចោល !
ភ្នំពេញ ៖ តារាចម្រៀង សួង វីសា ខំប្រឹងថែសម្លេងរបស់ខ្លួនឱ្យល្អឡើងវិញដើម្បីបន្តអាជីពចម្រៀងដែលខ្លួនស្រឡាញ់តទៅមុខទៀត ព្រោះថាអាជីពនេះបានផ្តល់ប្រាក់ចំណូលដល់នាងជិត ១០ ម៉ឺនដុល្លារក្នុងមួយខែៗ បើទោះបីជានាងមានមុខរបររកស៊ីជាច្រើននៅក្នុងដៃក្តី ។
កាលពីប៉ុន្មានខែមុនតារាចម្រៀង សួស វីសា ជួបនូវបញ្ហាធំក្នុងជីវិតគឺបំពង់ករនាងមានបញ្ហារហូតធ្វើឱ្យខូចសម្លេង នាងមានការព្រួយបារម្ភជាខ្លាំងនៅសុខៗស្រាប់តែមានរឿងបែបនេះកើតឡើង នាងមិនសង្ឃឹមថា នឹងបានសម្លេងល្អរបស់ខ្លួនត្រឡប់មកវិញនោះទេ រហូតបានធ្វើឱ្យនាងរត់រកពេទ្យព្យាបាលទាំងក្នុងនិងក្រៅប្រទេស ជាលទ្ធផល ពេលនេះសម្លេងរបស់នាងបានត្រឡប់មកល្អប្រសើរឡើងវិញហើយ ហើយនាងក៏បន្តអាជីពចម្រៀងដូចដើម ។
ក្នុងអំឡុងពេលមានបញ្ហាខូចសម្លេង សួស វីសា ធ្លាប់បាននិយាយថា ក្នុងមួយខែៗនាងអាចរកប្រាក់ចំណូលពីការច្រៀងជិត ១០ ម៉ឺនដុល្លារ ដូច្នេះហើយនាងមិនអាចបណ្តោយឱ្យសម្លេងខ្លួនខូចនោះទេ ហើយកាន់តែមិនអាចបោះបង់អាជីពចម្រៀងចោលឡើយ ពីព្រោះអាជីពនេះបានធ្វើឱ្យនាងល្បីល្បាញ និងមានមុខមាត់ដូចសព្វថ្ងៃ ។
ថ្វីដ្បិតតែពេលនេះ សួស វីសា រវល់កើបលុយជាមួយមុខជំនួញជាច្រើនរបស់ខ្លួន តែនាងក៏មិនបោះបង់ អាជីពចម្រៀងរបស់ខ្លួនចោលដែរ ផ្ទុយទៅវិញនាងនិយាយថា មួយខែៗនាងរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីពចម្រៀង រឿងអ្វីនាងត្រូវបោះបង់ចោលស្រួលៗនោះ នាងនៅតែទទួលការងារផ្សេងៗតាមការអញ្ជើញរបស់ក្រុមហ៊ុននានា ។ ក្នុងនោះដែរ សួស វីសា បានទទួលស្គាល់ថា ក្នុងមួយខែ ៗនាងអាចរកបានប្រាក់ចំណូលពីអាជីពចម្រៀងបានជិត ១០ ម៉ឺនដុល្លារ ។
សួស វីសា គឺជាតារាចម្រៀងដែលមានទឹកដមសម្លេងល្អ និងមានទស្សនិកជនស្រឡាញ់គាំទ្រច្រើន ចុងក្រោយនេះនាងបានងាកទៅពង្រឹងអាជីវកម្មជាច្រើនរបស់ខ្លួនរួមជាមួយស្វាមី ជាពិសេសតាំងពីត្រឡប់មកធ្វើខ្ទង់ចម្រុះឱ្យខ្ពស់ស្អាតនៅប្រទេស ថៃ វិញ កាន់តែធ្វើឱ្យនាងស្រស់ស្អាតឡើង ថែមទាំងមានហុងស៊ុយខ្ពស់ផងដែរ មុខជំនួញជាច្រើនរបស់នាង កាន់តែទទួលបានការគាំទ្រ និងជោគជ័យខ្លាំងបើប្រៀបធៀបនិងមិត្តរួមជំនាន់ សួស វីសា លេចធ្លោខ្លាំងមិនធម្មតាទេ ៕
សូមបញ្ចេញមតិនៅទីនេះ