សុក្រ , 15 កក្កដា 2022
ក្រោយប្រើពាក្យមិនសមរម្យ សារព័ត៌មានល្បីនៅកូរ៉េ ចេញមកសូមទោសចំពោះ Lisa និង Jisoo ក្រុម BLACKPINK
ពិតជាធ្វើឱ្យ BLINK ខឹងហើយ!! ថ្មីៗនេះសារព័ត៌មានកូរ៉េដ៏ល្បីមួយមានឈ្មោះថា Rolling Stone Korea បានចេញអត្ថបទមួយដែលផ្សព្វផ្សាយពីក្រុមចម្រៀង BLACKPINK ដែលមានសមាជិកស្រីទាំង ៤រូបនេះ។ ក្នុងរឿងនោះ សារព័ត៌មានដដែលនេះបានផ្សាយ និងប្រើពាក្យពេចន៍មិនសមរម្យចំពោះតារាស្រី២ដួងគឺ Lisa និង Jisoo ដែលពិតជាធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ពួកនាង។
សារព័ត៌មានល្បីខាងលើបានលើកឡើងសំដៅទៅកាន់ Lisa នៅក្នុងឃ្លាមួយដែលនិយាយថា៖ «ថ្វីដ្បិតតែនាងមិនមានទេពកោសល្យលេចធ្លោជាងគេក្នុងក្រុម ក្នុងនាមជាអ្នកច្រៀង ឬអ្នករាំក៏ដោយ »។ ហើយក៏មានមួយឃ្លាទៀតដែលនិយាយប្រៀបធៀប Lisa និង Jisoo ថា ៖ «រូបរាងប្លែកៗ គួបផ្សំនឹងសមត្ថភាពរបស់នាងជាអ្នករ៉េប បានបង្ហាញពីអត្តសញ្ញាណរបស់នាងជាតារាទោល។ មិនត្រឹមតែស្ទាយនៃការរ៉េបរបស់នាងនៅក្នុងបទ "DDU-DU DDU-DU" ឬ "How You Like That" មើលទៅមានភាពឡូយឆាយបំផុត ប៉ុន្តែសមត្ថភាពបញ្ចេញសំឡេងរបស់នាងនៅក្នុងបទចម្រៀងទាំងនោះ គឺមានលក្ខណៈសំឡេងធម្មជាតិគ្រប់គ្រាន់នោះ ដើម្បីឱ្យត្រូវត្រចៀកអ្នកស្តាប់ និងពីការយល់ឃើញពីសមាជិកបរទេសនៃក្រុមចម្រៀងនេះ។ សមត្ថភាពរបស់ Lisa មើលឃើញថាជាអ្នកសម្ដែងច្រើនជាង»។
ក្រោយពីបង្ហោះផ្សាយបែបនេះហើយ ស្រាប់តែសារព័ត៌មាននេះបានចេញសេចក្ដីប្រកាសនៅលើអ៊ីនស្ដាក្រាម ដោយបញ្ជាក់ពីសេចក្ដីសុំអភ័យទោសចំពោះ Lisa និង Jisoo រួមទាំងហ្វេនអ្នកគាំទ្ររបស់នាងថា ៖ «យើងបានស្តាប់ អាន នាំយកការពិចារណា និងការសង្កេតទាំងអស់ទៅកាន់ជួរឈរចុងក្រោយរបស់អត្ថបទ BLACKPINK ។ យើងទទួលយកថា យើងពិតបានជ្រើសរើសពាក្យ និងបរិបទដែលមិនសមរម្យ ដែលនាំអោយមានការយល់ច្រឡំ។ ជួរដែលបានកែសម្រួល និងកែលម្អនឹងត្រូវបានបោះពុម្ពជាលើកទី 2 នៅសប្តាហ៍នេះ ដោយនឹងផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់យើង។ យើងសូមអភ័យទោសចំពោះតារាសិល្បៈនិងអ្នកគាំទ្រដែលបង្ករអោយមានការព្រួយបារម្ភ។ សូមអរគុណពី Rolling Stones Korea »៕
សូមបញ្ចេញមតិនៅទីនេះ