Ed Sheeran ម្ចាស់បទ «Perfect» ត្រៀមទទួលកូនទី ២
ម្ចាស់បទ «Perfect» គឺតារាចម្រៀង Ed Sheeran និងភរិយា Cherry បានចេញមកប្រកាសពីឈ្មោះផ្លូវការកូនទី ២របស់ពួកគេ បន្ទាប់ពីធ្លាយដំណឹងថា ភរិយាតារាចម្រៀងប្រុសជនជាតិអង់គ្លេសរូបនេះ មានផ្ទៃពោះស្ងាត់ៗ។
តារាចម្រៀងប្រុសវ័យ ៣១ឆ្នាំ និងភរិយាវ័យ ៣០ ឆ្នាំរូបនេះ បានដាក់ឈ្មោះកូនស្រីរបស់ពួកគេថា «Jupiter Seaborn Sheeran»។ យ៉ាងណាមិញ លោក Ed Sheeran បានបង្ហើបប្រាប់សារព័ត៌មាន The Sun ថា ឈ្មោះកូនស្រីទី ២របស់លោក គឺជាបង្គុំឈ្មោះរបស់លោកនឹងភរិយា ហើយពាក្យថា «Jupiter» គឺសុទ្ធតែអ្នកគ្រប់គ្នាស្រឡាញ់ និងចូលចិត្តពាក្យនេះ ដែលពិតជាស័ក្ដសមជាមួយកូនស្រីលោក។
ដោយឡែកដំណឹងនេះ Ed Sheeran បានប្រកាសនៅលើអ៊ីនស្ដាក្រាមផ្លូវការរបស់លោកកន្លងមកថា៖ «យើងចង់អោយអ្នកទាំងអស់គ្នាបានដឹងថា ពួកយើងមានសមាជិកថ្មីនាងតូចដ៏ស្រស់ស្អាត. ពួកយើងទាំងពីរស្រឡាញ់នាងខ្លាំងណាស់, ហើយលើភពព្រះច័ន្ទ គឺពួកយើងមានសមាជិកគ្រួសារ ៤នាក់»។
យ៉ាងណាក្ដី នៅមិនទាន់មានការបញ្ជាក់ថា ភរិយារបស់ Ed ត្រៀមនឹងសម្រាលកូននៅខែណានោះទេ៕
សូមបញ្ចេញមតិនៅទីនេះ