Lukaku៖ ការចាកចេញពី Inter Milan ជាកំហុសឆ្គងដ៏ធំរបស់ខ្ញុំ
(បាល់ទាត់)៖ កីឡាករអន្តរជាតិសញ្ជាតិបែលស៊ិក Romelu Lukaku បានបង្ហាញពីអារម្មណ៍សោកស្ដាយ បន្ទាប់ពីរូបគេ ចាកចេញពី Inter Milan កាលពីរដូវកាលមុន ដោយអះអាងថា វាជាកំហុសឆ្គងដ៏ធំរបស់ខ្ខ្លួន។
Lukaku បានផ្លាស់មកកាន់ទឹកដីអង់គ្លេស ដោយជ្រកក្រោមការលេង ជាមួយទម្រង់របស់លោក Thomas Tuchel កាលពីរដូវកាលមុន ក្នុងតម្លៃខ្លួន ១១៥ លានដុល្លារអាម៉េរិក ។ ប៉ុន្តែការមកលេងនៅលើទឹកដីអង់គ្លេស ជាថ្មីនេះ មិនបានធ្វើឲ្យរូបគេល្បីខ្ចរខ្ជាយរឿងរកគ្រាប់បាល់ឡើយ ដោយរកបានតែ ១០គ្រាប់ ប៉ុណ្ណោះ ជូនដល់ក្លិបនៅអង់គ្លេស មួយនេះ។
កីឡាករសញ្ជាតិបែលហ្សិករូបនេះ បានវិលទៅចូលរួមលេង ជាមួយ Inter Milan វិញ ក្រោយក្លិបនៅអ៊ីតាលីនេះ បានខ្ចីជើង ហើយរូបគេក៏បានបើកបង្ហាញពីទឹកចិត្តរបស់គេផងដែរ ជុំវិញការចាកចោលក្លិប យក្សអ៊ីតាលី។
Lukaku បានប្រាប់ទៅកាន់ បណ្តាញព័ត៌មានថា ការចាកចេញពីទីនេះវាជាកំហុសឆ្គងដ៏ធំរបស់ខ្ញុំ ឥលូវនេះខ្ញុំបានពាក់អាវនេះវិញហើយ រដូវកាលមុនខ្ញុំនៅអង់គ្លេស ហើយ Inter Milan ពិតជាសំខាន់ខ្លាំងណាស់ ក្នុងពិភពអាជីពរបស់ខ្ញុំ៕
សូមបញ្ចេញមតិនៅទីនេះ