Ronaldo បដិសេដលុយធំរបស់ក្លឹបអារ៉ាប៊ីសាអ៊ូឌីត ដែលហ៊ានឲ្យតម្លៃពលកម្ម 2 លានផោនក្នុងមួយសប្តាហ៍
(បាល់ទាត់)៖ ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម កីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថា នឹងបដិសេធសំណើរដែលរកបានប្រាក់យ៉ាងច្រើន ក្នុងការចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត។
យោងតាមសារព័ត៌មាន CNN ព័រទុយហ្គាល់ បានឱ្យដឹងថា ក្លឹបអារ៉ាប៊ីសាអូឌីត មិនបញ្ចេញឈ្មោះមួយ ត្រូវបានគេរាយការណ៍ថា បានផ្តល់ជូនសំណើរមួយ ដើម្បីធ្វើឱ្យ Ronaldo ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងពិភពបាល់ទាត់។
ក្លឹបអារ៉ាប៊ីនេះ បានផ្តល់ជូន Ronaldo នូវកិច្ចសន្យារយៈពេលពីរឆ្នាំ ដែលមានតម្លៃ ២៥០លានផោនក្នុងរយៈពេល ២ឆ្នាំ ឬស្មើនឹង ២លានផោន ក្នុងមួយសប្តាហ៍។ មិនតែប៉ុណ្ណោះ ក្លិប Man United នឹងបានថ្លៃផ្ទេរ ២៥លានផោន ខណៈភ្នាក់ងាររបស់កីឡាកររូបនេះ នឹងបានលុយដាក់ហោប៉ៅ ១៧លានផោន ផងដែរ។
យ៉ាងណាមិញ Ronaldo គ្រោងនឹងច្រានចោលឱកាស ដើម្បីវ៉ាដាច់តារាបាល់ទាត់ PSG កីឡាករវ័យក្មេង Kylian Mbappe ក្នុងនាមជាកីឡាករបាល់ទាត់ ដែលរកចំណូលបានច្រើនជាងគេលើពិភពលោក។ នេះបើយោងតាម ESPN ។
វាត្រូវបានគេអះអាងថា Ronaldo ចង់លេងតែក្នុងក្រុមដែលមានកៅអី Champions League នៅរដូវកាលក្រោយ និងប្រជែងយកពានរង្វាន់ធំៗនៅក្នុងលីក តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា Ronaldo បច្ចុប្បន្នកំពុងហ្វឹកហាត់ដោយខ្លួនឯងនៅក្នុងប្រទេសព័រទុយហ្គាល់ បន្ទាប់ពីត្រូវខកខានចូលរួមជាមួយក្រុម សម្រាប់ដំណើរទេសចរណ៍មុនរដូវកាលរបស់ពួកគេ នៅប្រទេសថៃ និងអូស្ត្រាលី៕
សូមបញ្ចេញមតិនៅទីនេះ