គង់ ចាន់ស្រីមុំ រៀបចំខួបកំណើតឱ្យម្តាយក្នុងឆ្នាំនេះឡើងម៉ាអស់ដៃ ដូចពិធីរៀបការមួយទៅហើយ
តារាសម្តែង និង ពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ តារាស្រីដែលតែងតែ បង្ហាញពីជីវិតលំដាប់អភិជន បានរៀបចំពិធីខួបកំណើតឱ្យម្តាយរបស់នាងយ៉ាងអធិមអធម ក្នុងឆ្នាំនេះ មិនចាញ់ពិធីមង្គលការ ខណៈមានការចូលរួមពីតារាល្បីៗជាច្រើនរូប។
នៅក្នុងពិធីជប់លៀងខួបកំណើតរបស់ម្តាយ តារាស្រីហាយសូ រូបនេះបានរៀបចំឡើងយ៉ាងសប្បាយរីករាយ មានទាំងការសម្តែង Show ពិសេសៗ ពីអតីតកាលរវាង គង់ ចាន់ស្រីមុំ និងម្តាយ រួមទាំងតារាកំប្លែងភេទទី២ ផេន ខេត ក៏បញ្ចេញការសម្តែងផងដែរ។ ជាពិសេស អ្នកនាង គង់ ចាន់ស្រីមុំ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងសំលៀកបំពាក់ជាច្រើនម៉ូត មានទាំងបុរាណ និងសម័យ។
ទន្ទឹមនឹងកម្មវិធីដ៏សប្បាយរីករាយ យ៉ាងឱឡារិក រៀបចំស្មើរនិងពិធីមង្គលការមួយទៅហើយ នោះនៅក្នុងកម្មវិធីគេក៏សង្កេតឃើញថាប្រមូលផ្តុំដោយតារាល្បីៗជាច្រើនចូលរួម អបអរខួបកំណើតអ្នកម្តាយគង់ ចាន់ស្រីមុំ មានដូចជា កញ្ញា សុភ័ក្រកុសុម៉ា អ្នកនាងគង់ សុជាតិ និងលោក ជា វិបុល, លោកអេឡិច ចាន់ត្រា , អ្នកនាង សារ៉ាយ សក្កណា លោក ជា វណ្ណរិទ្ធ រួមទាំងតារាជាច្រើនរូបទៀត៕
សូមបញ្ចេញមតិនៅទីនេះ