ឃុន វុត្ថា ដើរលេងនៅថៃសុខៗ ស្រាប់តែចូលមន្ទីរដោយសារតែជំងឺមួយនេះ!
តារាចម្រៀងស្រស់សង្ហា លោក ឃុន វុត្ថា បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភមិនតិចទេ បន្ទាប់ពីលោកបានបង្ហោះរូបភាព និងវីដេអូ ជិះរទេះរុញក្នុងមន្ទីរពេទ្យមួយកន្លែងនៅប្រទេសថៃ នៅព្រឹកថ្ងៃទី១៨ កក្កដា ខណៈលោកទៅកម្សាន្តនៅក្នុងប្រទេសនេះជាមួយមិត្តភក្តិ។
លោក ឃុន វុត្ថា បានរៀបរាប់ថា «យប់មិញរាងហំដែរ ព្រឹកឡើងស្រាប់តែជិះរទេះស្រលាញ់ខ្លួនឯងកុំភ្លេច ស្រលាញ់សុខភាពផងបងប្អូនឈឺម្ដងៗអស់លុយ ច្រើ នហាស ខ្ញុំមានបញ្ហារលាកក្រពះត្រូវញុំថ្នាំនិងញុំអាហារតមមួយរយៈធំ វាបណ្ដាលមកពីញុំបាយមិនទៀងទាត់និងដំណេកមិនទាន់ទៀងទាត់ សុខភាពជារឿងសំខាន់ណាស់យ៉ាងហោចមួយឆ្នាំម្ដងត្រូវពិនិត្យសុខភាពចេញម្ដង។»។
ជាមួយមូលហេតុដែលលោក ឃុន វុត្ថា ចូលមន្ទីរពេទ្យភ្លាមៗខណៈកំពុងដើរលេង ត្រូវបានបង្ហាញ អ្នកគាំទ្រក៏បានចូលទៅខំមិន ជូនពរឱ្យលោកឆាប់ជាសះស្បើយពីជំងឺនេះផងដែរ ជាពិសេស ទោះរវល់ការងារច្រើនយ៉ាងណា កុំឱ្យលោកភ្លេចមើលថែសុខភាពខ្លួនឯង។
គួរបញ្ជាក់ផងដែរថា ឃុន វុត្ថា ជាតារាចម្រៀងល្បីឈ្មោះមួយរូប ដែលទទួលបានការគាំទ្រពីស្រទាប់យុវវ័យ តាមរយៈទឹកដមសំនៀងដ៏ពីរោះ និងរូបរាងដ៏សង្ហារបស់លោក ខណៈបច្ចុប្បន្នកំពុងតែបោះជំហានទៅមុខនៅលើវិស័យមួយនេះ៕
សូមបញ្ចេញមតិនៅទីនេះ