Barca ប្រាប់ Dapay ឲ្យរកទ្រនំថ្មី ក្រោយពួកគេទិញបាន Lewandowski
(បាល់ទាត់)៖ ក្លឹប Barcelona បានប្រាប់ខ្សែប្រយុទ្ធ Memphis Depay ឲ្យស្វែងរកក្លិបថ្មីឲ្យហើយទៅក្នុងរដូវក្ដៅនេះ បន្ទាប់ពីក្លិបទិញបាន Robert Lewandowski និង Raphinha។
ការមកដល់របស់ Lewandowski ទំនងអាចនឹងដណ្ដើមអាវលេខ ៩ របស់ Depay នៅកីឡដ្ឋាន Nou Camp ស្របពេលដែលក្លិបចង់លក់កីឡាករសញ្ជាតិហុល្លង់ ក្នុងរដូវក្ដៅនេះតែម្ដង។ Spurs ជាក្លិបមួយបានទាក់ទងជាមួយ Barca លើលទ្ធភាពក្នុងការផ្ទេរ Depay។
ក្រុមលោក Antonio Conte បានធ្វើការទំនាក់ទំនងពិភាក្សាអំពីសំណើតម្លៃខ្លួន ១៧លានផោនសម្រាប់កីឡាករវ័យ ២៨ឆ្នាំ ខណៈ Barca ទាមទារចង់បាន ២០លានផោន។ ការឈានដល់រឿង Depay ដំបូងកើតឡើងអំឡុងពេល Spurs ចរចាខ្ចីជើងខ្សែការពារសញ្ជាតិបារាំង Clement Lenglet ពី Barcelona។
នៅគ្រានោះ Depay ស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការ Xavi នៅឡើយទេ ប៉ុន្តែស្ថានការណ៍បានប្រែប្រួលវិញក្រោយពេល Barca ទិញបាន Lewandowski និង Raphinha កាលពីសប្ដាហ៍មុន និងបន្តកុងត្រាឲ្យ Dembele។ កត្តានេះហើយជំរុញឲ្យ Depay ធ្លាក់ក្នុងទីផ្សារដោះដូរដើម្បីស្វែងរកក្លិបថ្មី។
ប្រសិនបើ Spurs យកបាន Depay មែន គេនឹងក្លាយជាកីឡាករទី៦ដែលមាន់ខ្នាយមាសយកបានបន្ទាប់ពី Richarlison, Yves Bissouma, Ivan Perisic, Fraser Forster, Lenglet និង Djed Spence៕
សូមបញ្ចេញមតិនៅទីនេះ