អង្គារ , 19 កក្កដា 2022
ខ្សែប្រយុទ្ធសញ្ជាតិកាម៉េរ៉ូន ស៊ុត ៦គ្រាប់ម្នាក់ឯង ឡើងឈរ Top Scorers នៅលីគលំដាប់ទី២ គិតត្រឹមសប្តាហ៍ទី១១
(បាល់ទាត់)៖ ខ្សែប្រយុទ្ធ Ndongo Louis Willy ជនជាតិកាម៉េរ៉ូន ស៊ុតបញ្ចូលទី ៦គ្រាប់ម្នាក់ឯង (Double Hat-trick) ឲ្យក្រុមបាល់ទាត់ អាស៊ីអឺរ៉ុប យូណាយធីត ក្នុងជ័យជម្នះទល់នឹងខេត្តបន្ទាយមានជ័យ ២-៩ ពានរង្វាន់លីគលំដាប់ទី២ សប្តាហ៍ទី១១។
ឆ្លងកាត់ការប្រកួតយប់មិញ Louis Willy គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅលីគលំដាប់ទី២ គិតត្រឹមសប្តាហ៍ទី ១១ សរុប ១៣គ្រាប់ វ៉ាផុតកីឡាករ Abdel Kader Coulibaly របស់ក្រុម ISI ដង្កោសែនជ័យ ដែលមាន ១២គ្រាប់។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ស្ថិតនៅកំពូលតារាង ក្រោយឆ្លងកាត់ ១១ប្រកួត ឈ្នះ៩ ស្មើ២ មិនដែលចាញ់ មាន ២៩ពិន្ទុ ដាច់ក្រុមលេខ២ ISI ដង្កោសែនជ័យ ចំនួន ៤ពិន្ទុ និងក្រុមលេខ ៣ កោះកុងអេហ្វស៊ី ចំនួន ៦ពិន្ទុ ខណ: អាស៊ីអឺរ៉ុប យូណាយធីត ឈរលេខ៦ មាន ១៨ពិន្ទុ៕
សូមបញ្ចេញមតិនៅទីនេះ