Timor Wener នឹងចាកចេញពីតោខៀវ ខណៈមិនបានលេងតាមអ្វីដែលចង់បាន
(បាល់ទាត់)៖ ខ្សែប្រយុទ្ធរបស់តោខៀវកីឡាករ Timor Wener បានសម្តែងនូវការមិនពេញចិត្ត ដោយខ្លួនមិនត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងគ្រប់ពេល ហើយបានប្រកាសពីការចាកចេញ នឹងមិនបន្តនៅជាមួយក្រុម តោខៀវទៀតទេ។
Timor Wener មិនមែនជាកីឡាករជម្រើសដំបូងដ៏សំខាន់ សម្រាប់លោក Thomas Tuchel ឡើយ កាលពីរដូវកាលមុន ដោយរូបគេអាចបង្ហាញសមត្ថភាពលេងបានត្រឹមតែ ១៥ លើកប៉ុណ្ណោះ សម្រាប់ ៩០ នាទីពេញ។ មិនតែប៉ុណ្ណោះ វាកាន់តែមានសម្ពាធថែមទៀត សម្រាប់កីឡាករ Timor Wener ក្រោយពេលដែលកីឡាករ Raheem Sterling ។
កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ បានលើកឡើងថា ខ្ញុំអាចលេងបានគ្រប់ទីកន្លែង ខ្ញុំអាចបង្ហាញស្តាយ៍លេង នឹងរកគ្រាប់បាល់បាន វាជាអ្វីដែលខ្ញុំចង់បាន ។ វាជាអ្វីដែលខ្ញុំត្រូវធ្វើ ហើយអ្វីៗនឹងមកតាមក្រោយ ។ នេះជាសញ្ញាបញ្ជាក់ថា កីឡាករខាងលើ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីស្ពាយបង្វេចដើរចេញពីពហុកីឡដ្ឋាន Stamford Bridge ៕
សូមបញ្ចេញមតិនៅទីនេះ