មិនធម្មតា! Spurs ចាយអស់១១០លានផោនហើយក្នុងការនាំចូលកីឡាករថ្មី
(បាល់ទាត់)៖ ក្លិបមាន់ខ្នាយមាស Spurs បានចុះកុងត្រាផ្ទេរយកខ្សែការពារ Djed Spence ពីក្លឹប Middlesbroug ក្នុងតម្លៃខ្លួន ២០លានផោន និងផ្ដល់កុងត្រារយៈពេល ៥ឆ្នាំ។
កីឡាករវ័យ២១ឆ្នាំបានក្លាយជាកីឡាករទី៦ ដែល Spurs នាំចូលក្នុងរដូវក្ដៅនេះ។ យ៉ាងណាមិញ អ្នកចាត់ការ Antonio Conte បានទម្លាយឲ្យដឹងថា Spence សញ្ជាតិអង់គ្លេស មិនមែនជាកីឡាករដែលលោកសម្រេចចិត្តទិញដោយខ្លួនឯងឡើយ។
Antonio Conte និយាយថា “Spence គឺជាការវិនិយោគរបស់ក្លិប។ ក្លិបចង់ធ្វើបែបនេះ។ ខ្ញុំបាននិយាយថា “OK” កីឡាករម្នាក់នេះគឺនៅក្មេង ប៉ុន្តែគេអាចក្លាយជាកីឡាករល្អ សំខាន់សម្រាប់ពួកយើង។ ក្លិបគឺជាអ្នកសម្រេចចិត្តទិញរូបគេ"។
ក្រោយពីរដូវកាលមុន បញ្ចប់នៅចំណាត់ថ្នាក់លេខ៤ក្នុងលីគ មានកៅអីទៅលេងនៅ Champions League រដូវកាលក្រោយ Spurs ពេលនេះកំពុងរវល់ខ្លាំងក្នុងការបន្ថែសមាជិកថ្មី។
Spurs បានចំណាយដល់ទៅ ៦០លានផោន ទិញយកខ្សែប្រយុទ្ធ Richarlison ពី Everton និង ៣០លានផោនទៀតផ្ទេរយកខ្សែបម្រើ Yves Bissouma ពីក្លឹប Brighton។ ជាមួយគ្នានេះដែរ ពួកគេបាននាំយកខ្សែបម្រើ Ivan Perisic ផ្លាស់ពី Inter Milanនិងអ្នកចាំទី Fraser Forster ផ្លាស់ពី Southampton ដោយគ្មានតម្លៃខ្លួនដូចគ្នា។ មានខ្នាយមាសក៏បានខ្ចីជើងខ្សែការពារសញ្ជាតិបារាំង Clement Lengle ពី Barcelona ជាមួយលក្ខខណ្ឌទិញផ្ដាច់នៅពេលអនាគត៕
សូមបញ្ចេញមតិនៅទីនេះ