រឿងអាស្រូវ Bully ជុំជិត Kim Garam ខ្ទាតចេញពីក្រុម LE SSERAFIM បានសម្រេច!
នៅថ្ងៃទី២០ ខែកក្កដា Source Music បានប្រកាសជាផ្លូវការថា ផលិតកម្មបានសម្រេចចិត្តបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់ខ្លួនជាមួយ Kim Garam សមាជិក LE SSERAFIM ហើយ ខណៈក្រុមចម្រៀងនារីនេះ នឹងបន្តសកម្មភាព៥នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ soompi ។
ក្នុងនោះតាមសំណេររបស់អ្នកតំណាងផលិតកម្មបានឱ្យដឹងទៀតថា «ទោះបីជាទីភ្នាក់ងារបានទាក់ទងបញ្ហានេះ (រឿង អាស្រូវ Bully)និងព្យាយាមចាត់វិធានការដោយប្រុងប្រយ័ត្ន និងប្រុងប្រយ័ត្នបំផុតក៏ដោយ យើងទទួលស្គាល់ថាមានទិដ្ឋភាពមួយចំនួននៃវិធីសាស្រ្តរបស់ទីភ្នាក់ងារដែលមិនគ្រប់គ្រាន់ ដូច្នេះយើងសូមអភ័យទោស»។
គួរបញ្ជាក់ផងដែរថា Kim Garam តារាចម្រៀងកើតឆ្នាំ២០០៥ រូបនេះ មុនបង្ហាញ ខ្លួនផ្លូវការជាសមាជិកក្រុម LE SSERAFIM ក៏មានរឿងអាស្រូវ Bully នៅសាលា រង្គោះរង្គើលើវិថីសិល្បៈទៅហើយ រហូត Kim Garam បង្ហាញខ្លួនជាសមាជិកពេញលេញក្នុងក្រុមដែលបានបង្ហាញខ្លួនជាផ្លូវការ កាលពីថ្ងៃទី ២ ឧសភា ២០២២ ក៏នៅមិនសាបរលាប។
រយៈពេល៣សប្តាហ៍នៃការបង្ហាញខ្លួនជាតារា K-Pop យុវត្តីរូបនេះ ត្រូវគេបង្ហាញភស្តុតាងរឿងអាស្រូវ Bully និងកាយវិការមិនសមរម្យនៅសាលាយ៉ាងច្រើន ទោះក្រុមហ៊ុនព្យាយាមបដិសេធ និងផ្អាកសកម្មភាពរបស់នាងយ៉ាងណាក៏មិនបានផល រហូតក្រុមហ៊ុនចេញមុខបញ្ចប់កិច្ចសន្យាតែម្តង ដើម្បីឱ្យក្រុម LE SSERAFIM ឆ្ពោះទៅមុខ៕
សូមបញ្ចេញមតិនៅទីនេះ