ព្រហស្បតិ៍ , 21 កក្កដា 2022
នឿយហត់នឹងការងារពេក វ័យ ៤១ឆ្នាំ Chris Evans ប្រកាសចង់បានគូជីវិត (ប្រពន្ធ និងកូន)
ជួបសម្ភាសន៍នៅក្នុងកម្មវិធីមួយនាពេលថ្មីៗនេះ តារាសម្ដែង Chris Evans បានបើកចំហរចិត្តហ៊ាននិយាយដោយត្រង់ទៅត្រង់មកមិនលាក់លៀមអំពីជីវិតស្នេហារបស់លោក។ តារា សម្ដែង រូបនេះ បានរៀបរាប់អំពីទុក្ខ លំបាកនៃការ ស្វែង រកដៃគូ ស្នេហាពិតប្រាកដក្នុងវិស័យសិល្បៈនេះ ខណៈ ដែល លោក បានសង្កត់ធ្ងន់ជាការសាងគ្រួសារដ៏មានសុភមង្គលមួយ។
ថ្មីនេះ Chris Evans ក៏ត្រៀមបង្ហាញមុខនៅលើ Netflix ដែលលោកបានសម្ដែងនៅក្នុងរឿង« The Grey Man » រួមជាមួយតារាល្បីជាច្រើនដូចជា Ryan Gosling និង Ana de Armas រួមទាំងតារាកិត្តិយសផ្សេងទៀត។ ក្នុងនោះដែរពិធីករបានសួរទៅកាន់តារា ឯកប្រុសល្បីឈ្មោះនេះថា តួអង្គដែលលោកបានចូលរួមសម្ដែងគឺមានចរិតមុតមាំក្នុងការតាមចាប់ឃាតកខ្លាំងណាស់ ចុះជីវិតពិតរបស់លោកវិញ តើលោកមានទិសដៅ គោលដៅ បែបណាខ្លះ? ភ្លាមៗនេះ ស្រាប់តែ Chris Evans បានព្យាយាមឆ្លើយចម្លើយមួយដែលធ្វើឲ្យទាក់ចិត្តនារីៗខ្លាំងណាស់ ដោយលោកនិយាយថា «ខ្ញុំផ្ដោតតែលើការរកគូជីវិត ព្រោះខ្ញុំពិបាកស្វែងរកមនុស្សម្នាក់ដែលពិតប្រាកដក្នុងការរួមដំណើរជីវិតជាមួយខ្ញុំ»។
ជាចុងក្រោយ តារាសម្ដែង Chris Evans បានបន្តនិយាយទៀតថា « ឆ្នាំនេះខ្ញុំមានវ័យ ៤១ឆ្នាំហើយ ខ្ញុំស្រឡាញ់ការងារ ប៉ុន្តែការធ្វើការក្នុងឧស្សាហកម្មភាពយន្តគឺពិតជាធ្វើឲ្យខ្ញុំមានសម្ពាធ កង្វល់ និងមានបញ្ហាផ្សេងៗជាច្រើនទៀត។ ខ្ញុំចាប់ផ្ដើមសម្លឹងមើលគូជីវិត ដែលខ្ញុំអាចរួមដំណើរពេញមួយជីវិតរបស់ខ្ញុំបានដោយក្ដីស្រឡាញ់»៕
សូមបញ្ចេញមតិនៅទីនេះ