សុក្រ , 22 កក្កដា 2022
ទើបរម្លឹកអនុស្សាវរីយ៍ខួបស្នេហ៍នៅ ឌូបៃ តារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហាញដំរួយមានផ្ទៃពោះកូនទី ២
ភ្នំពេញ ៖ តាមរយៈវីដេអូដែលបានបង្ហោះនៅលើ ហ្វេសប៊ុក របស់កូនប្រុសតារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឱ្យទស្សនិកជនជាច្រើនមានមន្ទិលសង្ស័យថា តារាចម្រៀងរូបនេះ កំពុងមានផ្ទៃពោះកូនទី ២ ។
គួររម្លឹកផងដែរថា ប៉ុន្មានសប្តាហ៍មុនតារាចម្រៀង ឱក សុគន្ធកញ្ញា បានចេញទៅប្រទេស ថៃ យ៉ាងស្ងប់ស្ងាត់បំផុត ដោយនាងមិនបានប្រាប់ថា នាងទៅទីនោះដើម្បីធ្វើអ្វីនោះទេ។ ទោះបីជាតារាចម្រៀង ឱក សុគន្ធកញ្ញា មិនបានបញ្ជាក់ពីមូលហេតុដែលខ្លួនចេញទៅប្រទេស ថៃ ក្តី តែមានលេចលឺព័ត៌មានថា នាងទៅពេទ្យដើម្បីពិភាក្សាជាមួយគ្រូពេទ្យជំនាញយកកូនទី ២ តាមគម្រោងដែលបានគ្រោងទុក។
ជាក់ស្តែងកាលពីម្សិលមិញនេះ ស្រាប់តែនៅលើ ហ្វេសប៊ុក របស់កូនប្រុសនាង បានបង្ហោះវីដេអូដែលកូនប្រុសរុញនាងកំពុងជិះរទះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា តារាចម្រៀងរូបនេះ កំពុងមានផ្ទៃពោះយ៉ាងពិតប្រាកដ។ យ៉ាងណា តារាចម្រៀង ឱក សុគន្ធកញ្ញា នៅពុំទាន់ឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅឡើយទេ តែទោះជាយ៉ាងនេះក្តី អ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងគ្រប់ៗគ្នា ។
បើតាមគម្រោងអ្នកនាង ឱក សុគន្ធកញ្ញា មានបំណងចង់បានកូនជាច្រើននាក់ទៀត ជាក់ស្តែងកាលពីឆ្នាំមុននាងត្រូវយកកូនទី ២ តែដោយសារបញ្ហាជំងឺកូវីដ-១៩ មិនមានការធូរស្រាលនាងក៏បានពន្យារពេលវេលារឿងយកកូន ។ ដោយឡែកថ្មីៗនេះក្រោយពីបានចេញទៅដើរកម្សាន្តនៅ ឌូបៃ ដើម្បីរំលឹកអនុស្សាវីរយ៍ខួបអាពាហ៍ពិពាហ៍របស់ខ្លួន ស្រាប់តែ មានព័ត៌មានថា ឱក សុគន្ធកញ្ញា ត្រៀមនឹងយកកូនទី ២ ជាបន្តទៀត ។ រំលងមិនបានប៉ុន្មាន ឱក សុគន្ធកញ្ញា បានចេញទៅប្រទេស ថៃ ស្ងាត់ៗ ដើម្បីពិនិត្យសុខភាព ដូច្នេះហើយកាន់តែធ្វើឱ្យមានការសង្ស័យថា ឱក សុគន្ធកញ្ញា កំពុងមានផ្ទៃពោះ ខណៈកន្លងមកតារាចម្រៀងរូបនេះក៏ធ្លាប់និយាយផងដែរថា នាងត្រៀមនឹងយកកូនទី ២ ក្នុងពេលឆាប់ៗខាងមុខ៕
សូមបញ្ចេញមតិនៅទីនេះ