មកស្គាល់កីឡាការិនីថៃដំបូងគេបង្អស់ ដែលអាចផ្លាស់ទៅកាន់លីគកំពូលបារាំង Division 1 Féminine
(បាល់ទាត់)៖កីឡាការិនីសញ្ជាតិថៃ Janista Jinantuya បានផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទាត់ ASJ Soyaux-Charente ក្នុងលីគកំពូលរបស់ប្រទេសបារាំង France Women’s Leauge។
ក្រោយចាកចេញពីក្លិបបាល់ទាត់ Chonburi F.C ទៅកាន់ក្លិប ASJ Soyaux-Charente បានធ្វើឲ្យ Janista Jinantuya ក្លាយជាកីឡាការិនីថៃដំបូងគេបង្អស់ ដែលផ្លាស់ទៅកាន់លីគកំពូលបារាំង Division 1 Féminine។
គួរដឹងឲ្យថា កីឡាការិនី Janista Jinantuya កើតនៅក្នុងឆ្នាំ២០០២ នាទីក្រុងបាងកក ប្រទេសថៃ បច្ចុប្បន្នមានវ័យ ១៨ឆ្នាំ លេងតំណែងជាខ្សែបម្រើ ខណ:នៅក្នុងក្រុមជម្រើសជាតិរូបគេ ធ្លាប់ជាប់ឈុត U16 និងឈុតធំ ក្នុងវគ្គជម្រុះ AFC Women’s Asian Cup 2022 នៅប្រទេសប៉ាឡេស្ទីន៕
សូមបញ្ចេញមតិនៅទីនេះ