សុក្រ , 22 កក្កដា 2022
Lee Najang ចេញមុខអង្វរ Weir កុំឱ្យប្ដឹង បន្ទាប់ពីវែកញែករឿង Bella មិនស័ក្ដសមយកមនុស្សប្រុសដូច Weir
នៅទីបំផុតប្រធានបទក្ដៅបែកផ្សែងថ្មីមួយទៀតបានផ្ទុះឡើង បន្ទាប់ពីលោកស្រី Lee Najang Janja ជាបុគ្គលល្បីនិងមានឥទ្ធិពលនៅលើបណ្ដាញសង្គម ចេញមុខមកវែកញែករឿងរ៉ាវសម្ព័ន្ធភាពស្នេហា និងជីវិតគូរបស់ Super Star ល្បីឈ្មោះ គឺលោក Weir Sukollawat ។ ដោយលោកស្រី មានការបោះពាក្យសម្ដីនិយាយដៀមដាមដាក់ភរិយាថ្មោងថ្មីរបស់លោកគឺនាង Vicky និងអតីតស្នេហ៍ចាស់គឺ កញ្ញា Bella។
កន្លងមក លោកស្រីម្នាក់នេះ បានចោលសម្ដីថា Bella មិនស័ក្ដសមយកមនុស្សប្រុសដូច Weir ព្រោះលោកជាតារាប្រុសល្បីឈ្មោះធម្មតាម្នាក់ និងស័ក្ដសមឱ្យតារាស្រីលំដាប់កំពូលដូចជា Bella មកបន្ទាបកាយឡើយ ហើយសមណាស់ ដែលភរិយានិយាយថា មិនស្គាល់លោកជាតារាល្បី ។ តែថ្មីៗនេះ មានដំណឹងលេចលឺមកថា តារាឯកប្រុស Weir កំពុងពិភាក្សាជាមួយមេធាវី គ្រោងនឹងដំណើរការតាមនីតិវិធីចំពោះអ្នកលេងបណ្ដាញសង្គមណាដែលចេញមុខ វិភាគ វែកញែក អំពីរឿងលោក និងភរិយា ដែលបង្កឲ្យមានការប៉ះពាល់ដល់កិត្តិយសលោក ហើយនៅក្នុងនោះក៏រួមទាំងលោកស្រី Lee Najang ផងដែរ។
ក្រោយទទួលបានដំណឹងនេះ លោកស្រី Lee Najang បានចេញមុខយ៉ាងលឿន ហៅអ្នកសារព័ត៌មានអនឡាញរបស់ថៃមកសម្ភាស និងបាននិយាយនៅក្នុងវីដេអូនោះថា ៖ « ខ្ញុំគឺជា FC របស់ Bella ខ្ញុំនិយាយអ្វីដែលជាការពិត ដូច្នោះសុំអង្វរ Weir កុំប្ដឹងខ្ញុំអី ខ្ញុំមិនបានមុសាលោកទេ ហើយកុំធ្វើបាបមនុស្សចាស់។ គួរតែបើកចិត្តឲ្យទូលាយបន្តិចណា៎! Bella ស្រឡាញ់ Weir មក ១០ឆ្នាំហើយ នាងបានផ្ដល់កិត្តិយសឲ្យលោកជាទីបំផុត សូម្បីតែការងារតម្លៃខ្ទង់លាន ក៏ Bella មិនព្រមទទួលដែរ ព្រោះមិនចង់ឲ្យគេសម្ភាសអំពីសម្ព័ន្ធភាពរវាងនាង និង លោក។ ដូច្នោះហើយលោកគួរចិត្តទូលាយបន្តិចទៅ ប្រសិនបើខ្ញុំស្រឡាញ់ គាំទ្រ Bella នៅក្នុងនាមខ្ញុំជាហ្វេន គឺខ្ញុំមានមោទនភាពចំពោះ Bella ដែលមានអ្នកស្រឡាញ់នាងច្រើន»។
ភ្លាមៗនោះ អ្នកសារព័ត៌មានក៏បានសួរថា «ចុះបើគេប្ដឹងមែន តើធ្វើយ៉ាងណា ?»។ លោកស្រី Lee Najang អះអាងថា ៖« មិនប្ដឹងទេចា៎ ខ្ញុំមិនបានមុសា Weir ឯណា ខ្ញុំនិយាយតែនៅក្នុងពាក្យពិត ជាអ្នកគាំទ្រ ជាសាធារណជន និងជា Influencer និយាយព័ត៌មានសិល្បៈគ្រប់រឿងដែលកើតឡើងក្នុងប្រទេសថៃដោយសុចរិត គ្មានការបង្ខូចកិត្តិយសលោកឡើយ ដូច្នោះកុំបាច់ប្ដឹងខ្ញុំអី ខ្ញុំចាស់ហើយ អាយុ ៦៣ ឆ្នាំហើយ កុំធ្វើបាបខ្ញុំអីលោក Weir អាណិតខ្ញុំទៅ មិនអីចឹងទេ ខ្ញុំចោទថាលោកធ្វើបាបមនុស្សចាស់»៕
សូមបញ្ចេញមតិនៅទីនេះ