តារាបង្ហាញម៉ូដ ចាន់ គង្ការ ៖ «ដើមទ្រូងខ្ញុំធម្មជាតិពិតៗ ខ្ញុំធាត់ឡើងគីឡូ ទើបធំបែបនេះ »
ភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយតារាបង្ហាញម៉ូដ ចាន់ គង្ការ កាន់តែមានការជឿជាក់ខ្លាំងលើសម្រស់ដើមទ្រូងដ៏ធំទ្រលុកទ្រលុនរបស់ខ្លួន រហូតធ្វើឱ្យទស្សនិកជាច្រើននិយាយថាតារាស្រីរូបនេះបានទៅចូលហាងកែដើមទ្រូងឱ្យធំ ដើម្បីទទួលបានការចាប់អារម្មណ៍ ។
ដូចដឹងស្រាប់ហើយថា សម័យនេះមានសិល្បករជាច្រើនបាននាំគ្នាទៅវះកាត់ពង្រើកដើមទ្រូងឱ្យធំស្អាតតាមតម្រូវការខ្លួន ជាក់ស្តែងតារាបង្ហាញម៉ូដ ចាន់ គង្ការ ធ្លាប់តែមានរូបរាងតូចស្រឡូន និងមានដើមទ្រូងរាបស្មើ តែបែរជាមានដើមទ្រូងធំគួរឱ្យក្នាញ់ នរណាៗក៏លាន់មាត់សរសើរដែរ ។
ជុំវិញនៃរឿងនេះតារាបង្ហាញម៉ូដ ចាន់ គង្ការ បានបញ្ជាក់ប្រាប់ថា « ដើមទ្រូងខ្ញុំគឺធម្មជាតិពិតៗ មិនបានទៅហាងកែពង្រើកបន្ថែមនោះទេ ដើមទ្រូងខ្ញុំចាប់ផ្តើមធំនិងប្រែប្រួលបែបនេះគឺដោយសារវ័យរបស់ខ្ញុំ កាន់តែច្រើន ណាមួយមួយរយៈពេលចុងក្រោយនេះខ្ញុំញុំាច្រើនឡើងគីឡូស្រឺតៗ ធ្វើឱ្យដើមទ្រូងរីកធំទៅតាមហ្នឹងដែរ » ។
ចាន់ គង្ការ កាន់តែមានការជឿជាក់ខ្លាំងនៅពេលដែលសម្រស់ដើមទ្រូងខ្លួនធំបែបនេះ នាងថា នាងពិតជាស្រឡាញ់អ្វីដែលខ្លួនមាន ដូច្នេះហើយនាងចូលចិត្តពាក់អាវវាលកចំហរដើមទ្រូង ដើម្បីបង្កើនសម្រស់ តែក៏មិនបានស្លៀកពាក់ហួសហេតុពេកដែរ ។ ប៉ុន្តែនៅពេលដែលនាងស្រកគីឡូ ដើមទ្រូងរបស់នាងក៏ប្រែទៅជាតូចតាមគីឡូរបស់ខ្លួនដែរ ។
តាំងពីសម្រស់ដើមទ្រូងប្រែប្រួល កាន់តែធ្វើឱ្យតារាបង្ហាញម៉ូដរូបនេះទទួលបានការចាប់អារម្មណ៍ពី ទស្សនិកជន ជាពិសេសនាងទទួលបានការងារថ្មីៗជាបន្តបន្ទាប់ទាំងការងារពិធីការ ថតស្ពត និងបង្ហាញម៉ូដជាដើម ៕
សូមបញ្ចេញមតិនៅទីនេះ