សៅរ៍ , 23 កក្កដា 2022
អតីតារាសម្តែង រ៉ូ ចាន់ដារ៉ា រំភើបចិត្តខ្លាំង ក្រោយរស់នៅ អាម៉េរិក ជាង ៥ ឆ្នាំទើបទទួលបានសញ្ជាតិ !
ភ្នំពេញ ៖ អតីតតារាសម្តែង រ៉ូ ចាន់ដារ៉ា ហៅ ស្រីលាភ បានបង្ហាញនូវអារម្មណ៍រីករាយជាខ្លាំង ក្រោយពីទទួលបានសញ្ជាតិ អាម៉េរិក និងគេ ក្រោយចេញទៅរស់នៅទីនោះអស់ពេល ជាង ៥ ឆ្នាំ ។
មកទល់ពេលនេះ រ៉ូ ចាន់ដារ៉ា រស់នៅសហរដ្ឋអាម៉េរិកជាង ៥ ឆ្នាំហើយ ហើយស្វាមីនាងកាន់តែស្រឡាញ់ថ្នាក់ថ្នមនាងលើសដើម ដោយមិនចង់ឱ្យនាងធ្វើអ្វីក្រៅនៅផ្ទះមើលថែទាំកូន ។ ទោះបីពេលនេះនេះកូនស្រី រ៉ូ ចាន់ដារ៉ា មានវ័យជាង ៣ ឆ្នាំ តែនិយាយពីរូបរាង និងរូបសម្រស់នាងនៅតែស្រស់ស្អាតគួរឱ្យស្រឡាញ់ ។
នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ នេះ អតីតារាសម្តែង រ៉ូ ចាន់ដារ៉ា បានបង្ហាញនូវអារម្មណ៍រីករាយជាខ្លាំង ដោយនាងបានបង្ហោះសារនៅលើ ហ្វេសប៊ុក របស់ខ្លួនថា « ក្លាយជាអាគាំងនិងគេហើយ » ។ ក្រោយពីឃើញសារនេះ សិល្បករក្នុងនិងក្រៅប្រទេសផ្ញើសារអបអរសាទរនាងគ្រប់ៗគ្នា ហើយនេះក៏រយៈពេលជាង ៥ ឆ្នាំហើយដែលអតីតតារាសម្តែងរូបនេះបានចេញទៅរស់នៅ សហរដ្ឋអាម៉េរិកតាមស្វាមីខ្លួន ដែលទើបតែទទួលបានសញ្ជាតិអាម៉េរិក។
ថ្វីដ្បិតតែបានចាកចេញទៅរស់នៅ សហរដ្ឋ អាម៉េរិកតាមស្វាមីខ្លួន តែ រ៉ូ ចាន់ដារ៉ា តែងតែចំណាយពេលវេលាមកលេងស្រុកកំណើតជាងរៀងឆ្នាំ ។ ដោយឡែកសម្រាប់ឆ្នាំនេះវិញ រ៉ូ ចាន់ដារ៉ា បានប្រាប់មិត្តភក្តិ និងអ្នកគាំទ្ររបស់ខ្លួនថា នាងនឹងចុះទៅស្រុកកំណើតក្នុងពេលឆាប់ៗខាងមុខ ជាក់ស្តែងពេលទទួលបានសញ្ជាតិថ្មីមួយទៀត កាន់តែធ្វើឱ្យនាងសប្បាយរីករាយ ។
អតីតតារាសម្តែង រ៉ូ ចាន់ដារ៉ា នៅតែមានអារម្មណ៍ស្រឡាញ់សិល្បៈទោះបីជានាងបានចាកចេញពីអាជីពជាច្រើនឆ្នាំក្តី បើមានឱកាសល្អ នាងនឹងឆ្លៀតពេលដើម្បីសាងស្នាដៃជូនអ្នកគាំទ្រ៕
សូមបញ្ចេញមតិនៅទីនេះ