Thomas Tuchel ច្រានចោលពាក្យចចាមអារ៉ាមថា Timo Werner ចាកចេញពី Chelsea
(បាល់ទាត់)៖ អ្នកចាត់ការទូទៅរបស់តោខៀវ Chelsea លោក Thomas Tuchel បានច្រានចោលរបាយការណ៍ដែលអះអាងថា Timo Werner កំពុងជំរុញឱ្យចាកចេញពី Chelsea នៅរដូវក្តៅនេះ។
កីឡាករវ័យ 26 ឆ្នាំរូបនេះ បានព្យាយាមបង្កើតឥទ្ធិពល ចាប់តាំងពីការផ្ទេរពី RB Leipzig ក្នុងតម្លៃ 47.5 លានផោន ក្នុងឆ្នាំ 2020 ដោយស៊ុតបញ្ចូលទីបាន 23 គ្រាប់ ក្នុងការបង្ហាញខ្លួន 89 លើកសម្រាប់ Chelsea ។
កាលពីថ្ងៃសុក្រ Sky Germany បានរាយការណ៍ថា ភាពតានតឹងរវាង Tuchel និង Werner បានបណ្តាលឱ្យកីឡាករអន្តរជាតិអាឡឺម៉ង់ ស្វែងរកការផ្លាស់ប្តូរក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ ហើយការវិលត្រឡប់ទៅកាន់ Bundesliga គឺជាលទ្ធភាពមួយ។
ជុំវិញបញ្ហានេះ លោក Thomas Tuchel បាននិយាយថា៖«ខ្ញុំមិនគិតដូច្នេះទេ។ ខ្ញុំមិនដឹងអំពីវាទេ Timo មិនបាននិយាយជាមួយខ្ញុំអំពីវាទេ ហើយនៅក្នុងពេលនេះ ខ្ញុំគិតថា គាត់ចង់ធ្វើដំណើរជាមួយ Chelsea»។
លោកបន្តថា «Premier League មានកម្រិតខ្ពស់ជាទូទៅគឺទាមទារខ្លាំងណាស់ ប្រសិនបើអ្នកចង់រក្សាតំណែងរបស់អ្នក អ្នកត្រូវតែធ្វើឱ្យប្រសើរឡើង។ យើងត្រូវតែមានការប្រកួតប្រជែងជាងយើងនៅពេលនេះ»៕
សូមបញ្ចេញមតិនៅទីនេះ