ច័ន្ទ , 25 កក្កដា 2022
អ្នកគាំទ្រ AT Madrid ចេញយុទ្ធនាការមិនឲ្យក្លិបចុះកុងត្រាជាមួយ Ronaldo
(បាល់ទាត់)៖ អ្នកគាំទ្ររបស់ Atletico Madrid ជាច្រើន បានចាប់ផ្ដើមយុទ្ធនាការលើបណ្ដាញសង្គម Twitter ប្រឆាំងនឹងក្លិបរបស់ខ្លួន មិនឲ្យចុះកុងត្រាជាមួយ Cristiano Ronaldo។
Ronaldo វ័យ ៣៧ឆ្នាំ ចង់ចាកចេញពី Manchester United ក្រោយចំណាយពេលលេងបានមួយរដូវកាល។ កីឡាករសញ្ជាតិព័រទុយហ្គាល់ចង់ផ្លាស់ចេញដោយសារតែចង់បានលេងនៅពានរង្វាន់ Champions League នៅរដូវកាលក្រោយ។
ក្លិបធំៗជាច្រើន បានបំណងចង់ទិញ Ronaldo ក្នុងនោះមាន Chelsea ផងដែរ ខណៈ AT Madrid ជាគោលដៅទំនងបំផុតមួយសម្រាប់កីឡាកររូបនេះ ប្រសិនចាកចេញពី United។ យ៉ាងណាក្ដី អ្នកគាំទ្ររបស់ AT Madrid ជាច្រើនបានបង្ហាញមតិមិនគាំទ្រឲ្យក្លិបរបស់ខ្លួន ចុះកុងត្រាផ្ទេរយក Ronaldo ឡើយ។
ប្រើពាក្យ "ប្រឆាំង CR7” លើបណ្ដាញសង្គម Twitter អ្នកគាំទ្រថែមទាំងបានព្រមានរំសាយកាតសមាជិកជាមួយក្លិបទៀតផង ប្រសិនបើមានការផ្ទេរកើតឡើង។ "ប្រសិនបើម្នាក់នេះ (Ronaldo) មកលេងនៅ Atleti ខ្ញុំនឹងរំសាយកាតសមាជិកចំនួន២របស់ខ្ញុំចោល ពួកយើងមិនមែនជាកន្លែងទទួលកីឡាករដែលគេបោះបង់ចោលនោះទេ"។ នេះជាការសរសេររបស់អ្នកគាំទ្រម្នាក់៕
សូមបញ្ចេញមតិនៅទីនេះ