ខួបកំណើត២២ឆ្នាំ តារាសម្តែង រចនា រ៉ាវ៉ាឌី ចូលរួមបរិច្ចាគទឹកប្រាក់១០០០ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុផ្ផា
តារាសម្តែង រចនា រ៉ាវ៉ាឌី ដែលកំពុងសាងប្រជាប្រិយភាពលើវិស័យសិល្បៈ បានធ្វើរឿងគួរឱ្យសរសើរក្នុងឱកាសខួបកំណើតឈានចូលវ័យ២២ឆ្នាំ ដោយបានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១០០០ ដុល្លារដល់មន្ទីរពេទ្យគន្ធបុផ្ផា។
រចនា រ៉ាវ៉ាឌី បានសរសេរនៅលើទំព័រផេកផ្លូវការថា «ក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំចង់ ចែករំលែកក្តីស្រឡាញ់ នឹងចង់សម្រាកទុកលំបាកខ្លះ សម្រាប់មន្ទីរពេទ្យ ដ៏អស្ចារ្យមួយនេះ ជាកន្លែងដែលជួយសង្គ្រោះសម្រាលទុក្ខលំបាក ដោយមិនមែន ខ្មែរ ទូទាំងប្រទេសមនុស្សយើងមិនអាចជ្រើសរើសកើត កន្លែងល្អបានតែយើងអាចជ្រើសធ្វើល្អបាន »។
ជាមួយអំពើល្អលើកនេះ រចនា រ៉ាវ៉ាឌី ក៏ទទួលបានការកោតសរសើរពីមហាជន រួមទាំងសារជូនពរនាងឱ្យជួបរឿងល្អៗក្នុងជីវិត និងការងារសិល្បៈកាន់តែទទួលជោគជ័យ។
គួរបញ្ជាក់ផងដែរថា រចនា រ៉ាវ៉ាឌី បានសាងភាពល្បីល្បាញ និងជម្នះការរើសអើង ពីអ្នកមួយចំនួនថានាងមានមាឌាំងមិនសមធ្វើជាតារា រហូតមានការស្រលាញ់ចូល ចិត្តច្រើនពីមហាជនមិនត្រឹមតែប៉ុណ្ណោះ រចនា រ៉ាវ៉ាឌី សម្តែងជាតួអង្គ កាចឆ្នាស ក្រមិចក្រមើម ស្រីស្រលាញ់ស្រី សុទ្ធតែទទួលបានការគាំទ្រ៕
សូមបញ្ចេញមតិនៅទីនេះ