ពុធ , 27 កក្កដា 2022
ថៃ ដាក់គោលដៅចូលរួមកីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង
(បាល់ទាត់)៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ព្រឹក ប្រធានសមាគមកីឡាបាល់ទាត់ថៃ បានជួបពិភាក្សាការងារជាមួយលោក Mano Polking ប្រធានគ្រូបង្វឹកបាល់ទាត់ថៃ អំពីការរៀបចំក្រុម និងផែនការ ដើម្បីសម្រេចគោលដៅចូលរួមការប្រកួតកីឡាបាល់ទាត់នៅអូឡាំពិកនៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។
ដើម្បីអាចបានកៅអីលេងអូឡាំពិក ត្រូវឆ្លងកាត់ការប្រកួតជម្រុះ ជើងឯកតាមទ្វីបជាមុនសិន ពោលគឺសម្រាប់អាស៊ី គឺត្រូវប្រកួតជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម ២៣ឆ្នាំ (2024 AFC U-23 Asian Cup qualification) ដែលគ្រៅងធ្វើនៅឆ្នាំក្រោយ។
បន្ទាប់មកទើបបានកៅអីលេងជុំផ្ដាច់ព្រ័ត្រ (2024 AFC U-23 Asian Cup) នៅដើមឆ្នាំ២០២៤ និងរើសយកតែ ៤ក្រុមប៉ុណ្ណោះ (លេខ១ ដល់លេខ៤ ឬក្រុមដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ) ទើបអាចទៅលេងអូឡាំពិក នាទីក្រុងប៉ារីស អំឡុងខែកក្កដា ឆ្នាំ២០២៤ បាន។
គួរបញ្ជាក់ថា ថៃ ធ្លាប់ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក លើប្រភេទកីឡាបាល់ទាត់ ចំនួន ២លើកប៉ុណ្ណោះ ពោលគឺនៅ ពីឆ្នាំ១៩៥៦ និង ១៩៦៨៕
សូមបញ្ចេញមតិនៅទីនេះ