លោក នៅ ស៊ីនឿន នាំភរិយាដើរលំហែកាយនៅ កូរ៉េ មុននឹងហោះហើរចេញទៅ សហរដ្ឋអាម៉េរិក នៅដើមខែថ្មី
ភ្នំពេញ ៖ មុនឡើងយន្តហោះចេញទៅ សហរដ្ឋអាម៉េរិក តារាចម្រៀងលោក នៅ ស៊ីនឿន បានដឹកដៃភរិយាខ្លួនទៅលំហែកាយនៅប្រទេស កូរ៉េ យ៉ាងផ្អែមល្ហែមបំផុតដើម្បីសាងអនុស្សាវរីយ៍ល្អជាមួយគ្នា។
តាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះ លោក នៅ ស៊ីនឿន និង ភរិយា កំពុងស្ថិតនៅប្រទេស កូរ៉េ ដោយអ្នកទាំងពីរបាននាំគ្នាដើរកម្សាន្តយ៉ាងសប្បាយរីករាយ បន្ទាប់ពីបំពេញការងាររួច ។ លោក នៅ ស៊ីនឿន បានប្រាប់ថា បន្ទាប់ពីត្រឡប់មកពីប្រទេស កូរ៉េ វិញ នៅក្នុងខែ សីហា ខាងមុខ លោកនិងភរិយា ឡើងយន្តហោះចេញទៅ សហរដ្ឋអាម៉េរិក ហើយ ពីព្រោះឯកសារនិងសំបុត្រយន្តហោះ បានត្រៀមនឹងទិញរួចរាល់ហើយ ។ លោកពិតជាសប្បាយចិត្តណាស់ដែលបានទៅលេងស្រុក កំណើតរបស់ភរិយា ពីព្រោះតាំងពីស្រឡាញ់និងរៀបការជាមួយគ្នាមក លោកមិនដែលចេញទៅទីនោះជាមួយ គ្នាបានម្តងឡើយ ។
ការសម្រេចចិត្តចេញទៅ សហរដ្ឋអាម៉េរិក លើកនេះគឺលោក នៅ ស៊ីនឿន ចង់បំពេញបំណងភរិយាខ្លួន ព្រមទាំងត្រៀមយកកូនភ្លាមៗពេលទៅដល់ទីនោះ ដើម្បីឱ្យជីវិតគ្រួសារកាន់តែពេញលេញ ព្រោះមិត្តភក្តិរួមជំនាន់គេមានកូនៗអស់ហើយ ។
ថ្វីដ្បិតតែត្រៀមខ្លួនចេញទៅរស់នៅ សហរដ្ឋអាម៉េរិក ជាមួយភរិយាក្តី តែលោក នៅ ស៊ីនឿន នៅតែបង្ហើបប្រាប់ពីអារម្មណ៍របស់ខ្លួនថា លោកនៅតែស្រឡាញ់វិស័យចម្រៀង និងមានការនឹករលឹកដល់ អ្នកគាំទ្រខ្លួនគ្រប់ពេល ទោះបីជាពេលនេះលោកមិនទាន់មានបទចម្រៀងថ្មីបំពេញអារម្មណ៍ទស្សនិកជន ឆាប់ៗលោកក៏មានបទចម្រៀងជាច្រើនបទត្រៀមនឹងចេញជាបន្តបន្ទាប់ផងដែរ ។
លោក នៅ ស៊ីនឿន នៅពុំទាន់ដឹងថា នឹងចេញទៅរស់នៅ សហរដ្ឋអាម៉េរិក ទាំងស្រុង ឬក៏ត្រូវចុះឡើង ស្រុក ខ្មែរ និង អាមេរិក នោះទេ លោកថា លោកនិងភរិយាស្រឡាញ់ និងចង់រស់នៅប្រទេស កម្ពុជា ច្រើនជាងរស់នៅ អាមេរិក ដូច្នេះហើយទើបលោកខំប្រឹងបើក រីសត មួយនៅខេត្ត មណ្ឌលគីរី ដោយចំណាយដើមទុនអស់ច្រើនគួរសម ៕
សូមបញ្ចេញមតិនៅទីនេះ