Van der Sar ផ្ញើរសារទៅ Lisandro Martinez បន្ទាប់ពីការផ្ទេរទៅកាន់ Manchester United
(បាល់ទាត់)៖ អតីតវីរបុរសរបស់បិសាចក្រហម Edwin van der Sar បានផ្ញើរសារទៅកាន់ Lisandro Martinez បន្ទាប់ពីការចាកចេញរបស់គាត់ពី Ajax ទៅកាន់ Manchester United។
United បានបញ្ជាក់ កាលពីថ្ងៃពុធថា ពួកគេបានបំពេញការចុះហត្ថលេខាលើខ្សែការពារអាហ្សង់ទីន Martinez ពី Ajax ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៥៧លានផោន។
នាយកប្រតិបត្តិរបស់ Ajax និងជាវីរបុរសរបស់ Manchester United លោក Van der Sar បាននិយាយថា៖«អ្នកចម្បាំងដ៏អស្ចារ្យដែលអ្នកបានធ្វើសម្រាប់ពួកយើងនៅទីក្រុង Amsterdam ។ យើងទាំងអស់គ្នាស្រលាញ់សមត្ថភាពរបស់អ្នក ក្នុងការអភិវឌ្ឍន៍ខ្លួនឯងដូចកីឡាករមុនៗ និងលេងបាល់ទាត់ដែលយើងចូលចិត្តមើល។ សូមសំណាងល្អនៅក្លឹបដ៏អស្ចារ្យនេះ»។
ទន្ទឹមនឹងនេះដែរ Martinez ទទូចថាវាជា "កិត្តិយស" ដើម្បីចូលរួមជាមួយ Manchester United ហើយនិយាយថា គាត់នឹងធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីជួយ Ten Hag ឱ្យទទួលបានភាពជោគជ័យនៅក្លឹប។
គួរបញ្ជាក់ថា Martinez បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយ United ហើយក្លាយជាកីឡាករទី 3 នៅរដូវក្តៅរបស់ Ten Hag បន្ទាប់ពី Tyrell Malacia និង Christian Eriksen ៕
សូមបញ្ចេញមតិនៅទីនេះ