កាន់តែក្ដៅហើយ! Ronaldo អាចចូលរួមជាមួយគូប្រជែងបិសាចក្រហម
(បាល់ទាត់)៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ប្រាប់ក្លិបបិសាចក្រហម Manchester United ថា គាត់មានសំណើរចង់បានពីក្លឹបដែលជាគូប្រជែងរបស់ខ្លួន ហើយបានទទូចឱ្យបិសាចក្រហម ដាក់តម្លៃខ្លួន ដូច្នេះគាត់អាចចាប់ផ្តើមផ្លាស់ទៅកាន់ក្លិបថ្មីបាន។
កាសែត The Sun បានអះអាងថា តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ ដែលចង់ចាកចេញពី Old Trafford បានជំរុញឱ្យប្រធានក្លិប Man United ប្រាប់តម្លៃខ្លួនដែលក្លិបចង់បាន សម្រាប់ការលក់គាត់ ដូច្នេះគាត់អាចចាកចេញនៅចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករ។
រឿងនេះបានកើតឡើង បើទោះបីជាក្លឹបកំពូលៗមួយចំនួននៅអឺរ៉ុប រួមទាំង Bayern Munich និង Atletico Madrid បានឃ្លាតឆ្ងាយពីការចុះហត្ថលេខាលើកីឡាករវ័យ ៣៧ឆ្នាំ ហើយ United មិនបានទទួលសំណើរណាមួយឡើយ។
Ronaldo រួមជាមួយនឹងភ្នាក់ងាររបស់គាត់ Jorge Mendes បានជួបពិភាក្សាគ្នា ជាមួយ United នៅសប្តាហ៍នេះ បន្ទាប់ពីបានប្រាប់ក្លឹបអំពីចេតនារបស់គាត់ក្នុងការចាកចេញ នៅដើមរដូវក្តៅនេះ។ វាត្រូវបានគេនិយាយថា Mendes បានជូនដំណឹងដល់ក្លឹបថា Ronaldo មាន 'ការផ្តល់ជូនដោយផ្ទាល់' ។ យ៉ាងណាមិញ របាយការណ៍មិនបានអះអាងថា ភាគីណាចាប់អារម្មណ៍ នឹងចុះហត្ថលេខាលើ Ronaldo ទេ ពួកគេគ្រាន់តែបង្ហើបថា ជាក្លិបគូប្រជែងរបស់បិសាចក្រហមតែប៉ុណ្ណោះ។ ប៉ុន្តែក្លឹប Bayern Munich និង Atletico Madrid ក្លឹប Chelsea និង Napoli ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Ronaldo នៅរដូវក្តៅនេះផងដែរ។
កាសែត The Sun បានបន្ថែមថា បិសាចក្រហមបាន "ច្របូកច្របល់" ចំពោះសំណើរថា ពួកគេគួរតែអនុញ្ញាតឱ្យ Ronaldo ចាកចេញដោយសេរី ដោយបញ្ចប់កិច្ចសន្យារបស់គាត់ ដោយសារតែអ្វីដែលត្រូវបានពិពណ៌នាថា ជា "ភាពស្មោះត្រង់" របស់គាត់ ចំពោះក្លឹប។
វាត្រូវបានរាយការណ៍ដោយ Sportsmail កាលពីថ្ងៃពុធថា Ronaldo បានស្នើសុំឱ្យក្លិបលុបកិច្ចសន្យាដែលនៅសេសសល់ ដើម្បីឲ្យរូបគេចាកចេញ ដោយគ្មានតម្លៃខ្លួន៕
សូមបញ្ចេញមតិនៅទីនេះ