ក្លិបសៀមរាបអេហ្វស៊ី ប្រកាស រកជំនួយជូនយុវជនឆ្នើមដែលរបួសដាច់សសៃជង្គង់
(បាល់ទាត់)៖ យោងតាមការបញ្ជាក់របស់លោក Blaed Huntly ប្រធានក្លិបបាល់ទាត់ ក្លិបសៀមរាបអេហ្វស៊ី បានប្រកាសរកជំនួយ ជូនយុវជនឆ្នើមដែលរបួសដាច់សសៃជង្គង់។
លោក Blaed Huntly បានឲ្យដឹងដូច្នេះថា៖«កាលពីប៉ុន្មានសប្តាហ៍មុន កីឡាករដែលមានទេពកោសល្យវ័យក្មេងរបស់យើង បានរងរបួសយ៉ាងធ្ងន់ធ្ងរ អំឡុងពេលការប្រកួតមួយ។ បន្ទាប់ពីពិបាកដើរអស់ជាច្រើនសប្តាហ៍ យើងបានបញ្ជូនគាត់ទៅស្កេនជង្គង់។ បន្ទាប់ពីធ្វើការតាមដានពិនិត្យយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ពី គ្រូពេទ្យឯកទេស ជាលទ្ធផល ស្ថានភាពរបួសបានឲ្យឃើញថាកីឡាករ មឿន ថា បានដាច់សរសៃរជង្គង់ខាងឆ្វេង Medial Cruciate»។
គួរដឹងថា កីឡាករ មឿន ថា ពាក់អាវលេខ១០របស់ ក្លិបបាល់ទាត់សៀមរាបអេហ្វស៊ី ធំធាត់នៅក្នុងមណ្ឌលកុមារកំព្រា គឺជាកីឡាករបាល់ទាត់ដ៏ឆ្នើម និងវ័យក្មេងដ៏ល្អបំផុតមួយរូបក្នុងខេត្តសៀមរាប មុនពេលរូបគេត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរនេះ។
បច្ចុប្បន្នគ្រូពេទ្យបានណែនាំឱ្យធ្វើការវះកាត់បានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យមានការខូចខាតអ្វីទៀត ខណ:រយៈពេលនៃការស្តាររបួសឡើងវិញ នឹងមានចន្លោះចាប់ពី ៣ ទៅដល់ ៦ ខែ។
ដូច្នេះ លោក Blaed Huntly ត្រូវការជំនួយជាខ្លាំង បន្ទាប់ពីបានពិគ្រោះជាមួយ គ្រូពេទ្យជំនាញជាច្រើននៅក្នុងប្រទេសកម្ពុជា។
ប្រសិនបើលោកអ្នកមានបំណងចង់ជួយជាថវិការផ្សេងៗ ដើម្បីសម្រួលដល់ការព្យាបាល អាចធ្វើការផ្ញើរបានតាមរយ:៖
ABA$ 002236015 (HIM OUTTDOM)
ACLEDA – ទាន់ចិត្ត 086 861304
Name : ហ៊ឹម ឌីសា៕
សូមបញ្ចេញមតិនៅទីនេះ