ក្លិប Johor Darul Ta’zim ប្រកាសនាំចូលគ្រូបង្វឹកថ្មី សញ្ជាតិអាហង្ស់ទីន
(បាល់ទាត់)៖ ក្លិបមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Ta’zim FC ប្រកាសនាំចូលគ្រូបង្វឹកថ្មី Héctor Bidoglio អតីតគ្រូ Newell’s Old Boys ដែលជាក្លិបដើមរបស់ Messi នៅអាហ្សង់ទីន។
ការតែងតាំងនេះ បានកើតឡើង ក្រោយចែកផ្លូវជាមួយលោក Benjamin Mora គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ។
មុននាំចូលគ្រូបង្វឹកថ្មី ក្លិបបាល់ទាត់ Johor Darul Ta’Zim (JDT) ក៏បានប្រកាសអំពីការចុះហត្ថលេខានាំយកខ្សែការពារថ្មី Jordi Amat វ័យ ៣០ឆ្នាំ អតីតកីឡាករ Swansea City និងខ្សែការពារកណ្តាល១រូបបន្ថែមទៀត កីឡាករ Daniel Ting កូនកាត់អង់គ្លេស-ម៉ាឡេស៊ី វ័យ ២៩ឆ្នាំ។
គួរបញ្ជាក់ថា ក្លិបបាល់ទាត់ Jorhor Darul Ta’zim ក្រោមការគ្រប់គ្រងរបស់ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim បានគ្រងតំណែងជើងឯកពានរង្វាន់លីគកំពូលរបស់ប្រទេសម៉ាឡេស៊ី Malaysia Super League ចំនួន៨ឆ្នាំជាប់ៗគ្នាហើយ គឺគិតចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ៕
សូមបញ្ចេញមតិនៅទីនេះ