សៅរ៍ , 30 កក្កដា 2022
Ronaldo៖«មិនអាចទៅរួចទេ ដែលពួកគេ មិននិយាយពីខ្ញុំនោះ បើមិនចឹងទេ ពួកគេមិនអាចរកលុយបានទេ»
(បាល់ទាត់)៖ កីឡាករ Cristiano Ronaldo បាននិយាយចេញជាលើកដំបូង ចាប់តាំងពីបានប្រាប់បិសាចក្រហម Manchester United ថា ខ្លួនចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។
កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានធ្វើឱ្យ Erik ten Hag និងប្រធានក្លឹបភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីខែមុន នៅពេលដែលគាត់បានសុំឱ្យពួកគេពិចារណាលើការផ្តល់ជូនសម្រាប់គាត់ ពោលគឺកីឡាកររូបនេះ សុំក្លិបចាកចេញ។
វាត្រូវបានគេនិយាយថា កីឡាករព័រទុយហ្គាល់រូបនេះ ចង់លេងក្នុងពានរង្វាន់ Champions League ហើយ Man Utd មិនមានកៅអីលេងនោះទេ។ មួយវិញទៀត មានពាក្យចចាមរាមថា Ronaldo មិនឃើញថា ក្លិបមានមហិចតាក្នុងការឈ្នះពាន ទើបធ្វើឲ្យរូបគេចង់ផ្លាសទៅកាន់ទ្រនំថ្មី។
ជុំវិញពាក្យចចាមរាមនេះ Ronaldo បានចេញមុខនិយាយថាជា “ពាក្យកុហក” ដោយឆ្លើយតបទៅនឹងគណនី Instagram ដែលបានលើកឡើងពីរបាយការណ៍នេះ។ Ronaldo បាននិយាយថា “មិនអាចទៅរួចទេ ដែលពួកគេ((ប្រព័ន្ធផ្សព្វផ្សាយ) មិននិយាយពីខ្ញុំនោះ បើមិនចឹងទេ ពួកគេមិនអាចរកលុយបានទេ។ អ្នកដឹងថា បើអ្នកមិនកុហកទេ អ្នកមិនអាចទទួលបានការចាប់អារម្មណ៍ពីមនុស្សទេ”។
គួរបញ្ជាក់ថា United នឹងត្រូវប្រកួតជាមួយ Atletico Madrid ក្នុងទីក្រុង Oslo នៅថ្ងៃសៅរ៍ មុនពេលទទួលភ្ញៀវ Rayo Vallecano នៅ Old Trafford នៅថ្ងៃអាទិត្យ៕
សូមបញ្ចេញមតិនៅទីនេះ