Ronaldo បាននិយាយបែបនេះ មុនការប្រកួតជាមួយ Rayo Vallecano យប់នេះ
(បាល់ទាត់)៖ កីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានត្រឡប់ទៅហ្វឹកហាត់ជាមួយ Manchester United មុនការប្រកួតមិត្តភាព មុនបើករដូវកាលជាមួយនឹង Rayo Vallecano នៅថ្ងៃអាទិត្យនេះ។
Ronaldo បានត្រលប់មក Man Utd នៅដើមសប្តាហ៍នេះ ហើយបានបញ្ជាក់សារជាថ្មីថា គាត់ចង់ចាកចេញ ដោយគ្រាន់តែត្រូវបានក្លឹបប្រាប់ថា ពួកគេមិនមានចេតនាចង់ឱ្យគាត់ទៅនោះទេ។
ពេលនេះ Ronaldo កំពុងត្រៀមចូលរួមជាមួយមិត្តរួមក្រុម United របស់គាត់ ខណៈដែលគាត់បានចូលរួមក្នុងវគ្គហ្វឹកហាត់នៅ Carrington កាលពីថ្ងៃសៅរ៍។
បុរសអាយុ ៣៧ឆ្នាំរូបនេះ បានថតរូបជាមួយ Amad Diallo, Charlie Savage, Hannibal Mejbri និង Daniel Gore ហើយបង្ហោះនៅលើ Instagram ដែលរួមបញ្ចូលជាមួយចំណងជើងថា Working in progress មានន័យជាភាសារខ្មែរថា"កំពុងដំណើរការ" ។
កាលពីថ្ងៃសុក្រ Ronaldo បានបង្ហាញពីចេតនារបស់គាត់ ក្នុងការលេងជាមួយ Rayo Vallecano នៅ Old Trafford ផងដែរ ខណៈដែលគាត់បានសរសេរនៅលើ Instagram ថា Sunday, the king plays ដែលមានន័យថា "ថ្ងៃអាទិត្យស្តេចលេង" ។
ជាមួយគ្នានេះ លោក Erik ten Hag ក៏បានបញ្ជាក់ផងដែរថា៖ “Cristiano Ronaldo នឹងលេងជាមួយ Rayo Vallecano។ បាទ គាត់នឹងចូលក្រុមនៅថ្ងៃនេះ។ យើងនឹងមើលថា តើគាត់អាចលេងបានយូរប៉ុណ្ណា»៕
សូមបញ្ចេញមតិនៅទីនេះ