ទេព បូព្រឹក្ស លើកខ្ទង់ច្រមុះថ្មីស្អាតប្លែក ដល់ថ្នាក់ហ្វេនអង្វរកុំឱ្យកែទៀត
តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស កាន់តែមានយីអ៊ុនឡើង បន្ទាប់ពីវះកាត់ប្តូរខ្ទង់ ច្រមុះថ្មី ធ្វើឱ្យសម្រស់នាងកាន់ស្រស់ស្អាតថែមមួយកម្រិតទៀត ជាពិសេស តារាចម្រៀងរូបនេះកាន់តែទទួលបានការសរសើរពីមហាជនមិនដាច់ពីមាត់ ថាខ្ទង់ច្រមុះ ថ្មីរបស់ ទេព បូព្រឹក្ស ពិតជាស្រស់ស្អាត សមនឹងនាងខ្លាំង។
ទន្ទឹមនឹងមានខ្ទង់ច្រមុះថ្មី ទេព បូព្រឹក្ស ក៏បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក រួមជាមួយការតុបតែងខ្លួនបែបប្លែកៗ ចែករំលែកដល់អ្នកគាំទ្រ តាមបណ្តាញ សង្គម។ ជាមួយគ្នានេះ ម្ចាស់បទ «វីរៈនារី» បានបង្ហោះរូបដ៏ស្រស់ស្អាតនាថ្មីៗ ជាមួយឈុត «ហនុមាន Ranger» កាន់តែមានភាពទាក់ទាញ នឹងស្រស់ស្អាតខ្លាំង រហូតដល់ហ្វេនអង្វរដល់ ទេព បូព្រឹក្ស ឈប់កែសម្ផស្សបន្តទៀត ដោយសារតែនាងស្រស់ស្អាតខ្លាំងហើយ។
គណនីហ្វេកប៊ុកមួយបានចូលទៅខំមិនលើការបង្ហោះរបស់ ទេព បូព្រឹក្ស ថា «ស្អាតខ្លាំងណាស់ សូមឈប់កែចុះ ព្រោះស្អាតសមមែនទែន» ខណៈ តារាចម្រៀងរូបនេះបានចូលទៅតបវិញថា « hahahahhaha okay I promise» ដែលមានន័យថា នាងអាចនឹងឈប់កែសម្ផស្សទៀតហើយ ដោយសារតែ បច្ចុប្បន្ន សម្រស់ ទេព បូព្រឹក្ស មានតែអន់ឯណា ទាំងរូបរាង សម្រស់ ប្រជាប្រិយភាព បានមួយចប់ រីឯសង្សារវិញក៏យល់ចិត្តយល់ថ្លើមរាល់ថ្ងៃ។
គួរបញ្ជាក់ផងដែរថា ទេព បូព្រឹក្ស គឺជាតារាចម្រៀងល្បីឈ្មោះមួយរូបក្នុងស្រទាប់ យុវវ័យ ជាពិសេស នាងលេចធ្លោខ្លាំងក្នុងបទចម្រៀង «វីរៈនារី» (Top of the lady) ខណៈ ទេព បូព្រឹក្ស នឹងមានការប្រគំតន្រ្តីផ្ទាល់ខ្លួនលើកដំបូងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយបទចម្រៀងល្បីៗរបស់នាងផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ