អបអរសាទរ! អត្តពលិកជនពិការកម្ពុជា រកមេដាយបាន ៧គ្រឿង គិតត្រឹមថ្ងៃទី០១ ខែសីហា
(ប៉ារ៉ាហ្គេម)៖ គិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ អត្តពលិកជនពិការកម្ពុជា រកបានមេដាយសរុបចំនួន ៧គ្រឿង ពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ក្នុងទីក្រុងសូឡូ ខេត្តស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។
មេដាយទាំង ៧គ្រឿងរួមមាន មេដាយមាស ២គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង លើ៤ប្រភេទកីឡា ស្មើនឹង៧វិញ្ញាសា។
ថ្ងៃទី៣១ ខែកក្កដា អត្តពលិកជនពិការកម្ពុជា រកមេដាយបាន ២គ្រឿង ក្នុងនោះមាស១ និងសំរឹទ្ធ១៖
មាស ៖ ប្រភេទកីឡាបាល់បោះ (វិញ្ញាសានារី ៣ទល់៣) កីឡាការិនី អាន ស៊ីណែត, ឡាក់ សាវរី, ស៊ឹម ដា, សាន រដ្ឋា និង ដួង ច័ន្ទរក្សា
សំរឹទ្ធ ៖ ប្រភេទកីឡាវាយកូនឃ្លីលើតុ (វិញ្ញាសាជាក្រុម Class 1-3) កីឡាករ ឯក ញ្ញាណសមុទ្រ និងកីឡាករ ពៅ ណុច។
ថ្ងៃទី០១ ខែសីហា អត្តពលិកជនពិការកម្ពុជា រកបានមេដាយ ៥គ្រឿងបន្ថែមទៀត ក្នុងនោះមាស១ ប្រាក់៣ សំរឹទ្ធ១៖
មាស ៖ ប្រភេទកីឡាអត្តពលកម្ម (វិញ្ញាសាសាលោតចម្ងាយ) កីឡាការិនី វ៉ិត ចន្ថា
ប្រាក់ ៖ ប្រភេទកីឡាហែលទឹក (វិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ប្រភេទ SB7) កីឡាករ ខូយ កុយ
ប្រាក់ ៖ ប្រភេទកីឡាអត្តពលកម្ម (វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទ T54) កីឡាករ វ៉ាន់ វ៉ុន
ប្រាក់ ៖ ប្រភេទកីឡាអត្តពលកម្ម (វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទ T53) កីឡាករ ហៀ ហុក
សំរឹទ្ធ ៖ ប្រភេទកីឡាហែលទឹក (វិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ប្រភេទ SB9) កីឡាករ យ៉ាវ វណ្ណ:។
សរុបលទ្ធផលនៅក្នុងថ្ងៃទី០១ ខែសីហា មានដូចជា៖
- បាល់បោះជិះរទេះ បុរស ៥ទល់៥ កម្ពុជា ៣១-៨៩ ហ្វីលីពីន។ នារី ៣ទល់៣ ថៃ ៤៧-២៩ កម្ពុជា
- បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) ថៃ ៩-០ កម្ពុជា
- បាល់បោះជនពិការភ្នែក មីយ៉ាន់ម៉ា ១០-៦ កម្ពុជា។ ឡាវ ១៥-៥ កម្ពុជា
- បាល់ទះអង្គុយ
បុរស៖ មីយ៉ាន់ម៉ា ១-៣ កម្ពុជា (១៩-២៥, ២៤-២៦, ២៥-១៧, ២០-២៥)
នារី៖ ឥណ្ឌូនេស៊ី ៣-០ កម្ពុជា (២៥-៨, ២៥-៨, ២៥-៦) - ប៊ូស្យា
វិញ្ញាសានារី BC2 Round Robin 1 Pool
សន សាស (កម្ពុជា) ៣-១ (ឥណ្ឌូនេស៊ី) Gischa Zayana Febriyanti Rahmadhani (ឥណ្ឌូនេស៊ី) ៤-៣ (កម្ពុជា) គាត ចាន់នី។ វិញ្ញាសាបុរស BC4 Round Robin 1 Pool ពេជ ការ៉េ (កម្ពុជា) ៤-៣ (ហ្វីលីពីន) Ramon Apilado Fendy Kurnia Pamungkas (ឥណ្ឌូនេស៊ី) ៧-១ (កម្ពុជា) វណ្ណា ណាក់ Pornchok Larpyen (ថៃ) ១២-០ (កម្ពុជា) ពេជ ការ៉េ - អុក
វិញ្ញាសាបុរសឯកត្តជន (Standard ChessPI) ជុំទី៣ ជា ស៊ីដេត (កម្ពុជា) ១-០ (ថៃ) Padungsak Sripakdee ប៉ែន រ័ត្នទីណា (កម្ពុជា) ១-០ (វៀតណាម) Nguyen Anh Tuan។ ជុំទី៤ ប៉ែន រ័ត្នទីណា (កម្ពុជា) ០-១ (ហ្វីលីពីន) Henry Lopez Yoodthana Khoonmee (ថៃ) ០-១ (កម្ពុជា) ជា ស៊ីដេត៕
- សូមគោរពជូនពរដល់គណៈប្រតិភូកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលបានទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី សូមទទួលបានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ការប្រកួត នាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិនៃយើងកុំបីខានឡើយ៕
សូមបញ្ចេញមតិនៅទីនេះ