Chelsea នៅតែចញ្ជឹមចិត្តចង់បាន Fofana បើទោះបីជា Leicester City មិនចង់លក់ក៏ដោយ
(បាល់ទាត់)៖ ក្លិបតោខៀវ Chelsea មិនបានរំងាប់ចិត្តក្នុងការតាមប្រមាញ់ខ្សែការពារ Wesley Fofana របស់ កញ្រ្ជោងខៀវ Leicester City បើទោះបីជាកញ្រ្ជោងខៀវ មិនចង់លក់ ហើយបានកំណត់តម្លៃ 80 លានផោន។
ក្រុមតោខៀវ បានកំណត់ថាកីឡាករបារាំងរូបនេះជាគោលដៅអាទិភាព បន្ទាប់ពី Jules Kounde ទាត់ខ្លួនចោល ជ្រើសរើសចូលរួមជាមួយ Barcelona ។ ក្រុមដែលមានរហ័សនាមថា The Foxes មិនទាន់ធ្វើការចុះហត្ថលេខាណាមួយទេ នៅរដូវក្តៅនេះ ហើយ Kasper Schmeichel គ្រោងនឹងចូលរួមជាមួយក្រុម Nice ក្នុង Ligue 1 ខណៈពេលដែលមានការចាប់អារម្មណ៍លើ James Maddison ពី Newcastle United។ ចំណែក Youri Tielemans ក៏មានពាក្យចចាមរាមមកថា គាត់ចង់ចាកចេញពីក្លឹប ហើយនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ ដែលនឹងផុតកំណត់ក្នុងរយៈពេល 12 ខែទៀតនោះទេ។
លោក Brendan Rodgers បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនសប្បាយចិត្តនឹងការងាររបស់ក្លឹនោះទេ ហើយក្លឹប Foxes បានព្យាយាមរារាំងការចាប់អារម្មណ៍ពី Chelsea ដោយកំណត់តម្លៃ 80 លានផោន សម្រាប់ Fofana ។ តួលេខនេះ នឹងស្មើនឹងតម្លៃដែល Manchester United បង់សម្រាប់ Harry Maguire ក្នុងឆ្នាំ 2019 នៅពេលដែលពួកគេបានធ្វើឱ្យកីឡាករអង់គ្លេស ក្លាយជាខ្សែការពារថ្លៃបំផុតក្នុងពិភពបាល់ទាត់។
ទោះជាយ៉ាងណាក៏ដោយ TalkSPORT រាយការណ៍ថា Chelsea មិនត្រូវបានដកចិត្តដោយសារតម្លៃស្នើសុំរបស់ Leicester នោះទេ ហើយថា ក្រុមតោខៀវ នៅតែមានចេតនាក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំង។ ក្លុងនោះ Chelsea នឹងសម្លឹងរកការប្រមូលមូលនិធិ ដោយលក់កីឡាករ Marcos Alonso, Ross Barkley និង Armando Broja ខណៈដែល Cesar Azpilicueta និង Hakim Ziyech ក៏អាចចាកចេញផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ