កំពុងល្អ ! Liverpool តកុងត្រាឲ្យ Diogo Jota ដល់ឆ្នាំ២០២៧
(បាល់ទាត់)៖ ខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Diogo Jota បានបន្ថែមកុងត្រាថ្មី ដែលធ្វើឲ្យគេបន្តនៅជាមួយក្លិបដល់ឆ្នាំ២០២៧។
កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ២៥ឆ្នាំរកបាន៣៤គ្រាប់ក្នុងការបង្ហាញខ្លួន៨៥ប្រកួតឲ្យហង្សក្រហម ចាប់តាំងផ្លាស់ពី Wolves ក្នុងឆ្នាំ២០២០ក្នុងតម្លៃខ្លួន៤១លានផោន។ គេទាត់បញ្ចូលទីបាន២១គ្រាប់កាលពីរដូវកាលមុនជួយ Liverpool ឈ្នះពាន FA Cup, League Cup, រងជើងឯក Premier League និង Champions League។
Jota ដែលសល់កុងត្រាចាស់ត្រឹមឆ្នាំ២០២៥ ខកខានមិនបានលេងប្រកួតកម្ដៅសាច់ដុំដោយសារមានបញ្ហារបួសសរសៃពួរ និងអាចសម្រាក២ ៣សប្ដាហ៍។ អ្នកចាត់ការ Jurgen Klopp បានសរសើរ Jota ថា ជាកីឡាករអាចផ្ដល់ជម្រើសច្រើនដល់ក្រុម ដោយអាចលេងបានទាំងជាខ្សែប្រយុទ្ធ និងបម្រើប្រយុទ្ធ ហើយចាប់តាំងពីមកដល់ Liverpool គេបានពង្រឹងសមត្ថភាពច្រើនណាស់។
កាលពីខែមុន Liverpool បានបន្តកុងត្រាថ្មីរយៈពេល៣ឆ្នាំដល់ខ្សែបម្រើប្រយុទ្ធ Mohamed Salah ប៉ុន្តែបានលក់ Sadio Mane ទៅកាន់ Bayern Munich៕
សូមបញ្ចេញមតិនៅទីនេះ