ប៉ូគឹមថេង សុតធីតា បង្ហាញរូបរាងកាលពីមុនថែមទាំងពោលថា «លើលោកនេះគ្មានមនុស្សស្រីអាក្រក់ទេ»
តារាសម្តែង និងជាអតីតម្ចាស់មកុដ Miss Grand Cambodia 2021 បានធ្វើឱ្យ មហាជនចោលក្រសែភ្នែកធំៗ ក្រោយពីបង្ហាញរូបរាងដ៏ស្រស់ស្អាតក្នុងឈុត ហែល ទឹករួចមក តារាស្រីរូបនេះ បានបញ្ចេញរូបភាពកាលពីអតីតកាល ផ្ទឹមនឹង រូបបច្ចុប្បន្នថែមទាំងពោលសារលើកទឹកចិត្តទៅកាន់នារីៗដែលគិតថាខ្លួន ឯងមិន ស្រស់ស្អាតដូចជាអ្នកដទៃ។
សុតធីតា បានរៀបរាប់ថា «សារលើកទឹកចិត្តសំរាប់មិត្តនារីគ្រប់រូបជូនចំពោះបង ប្អូនដែលហៅខ្ញុំថាស្តេចរាងស្អាត លើលោកនេះមិនមានស្រីអាក្រក់ទេមនុស្សស្រី ទូទាំងពិភពលោកសុទ្ធតែជាស្រីស្អាតតែម្នាក់ៗមានភាពស្រស់ស្អាតរាងខ្លួនទៅតាមធម្មជាតិដែលផ្តល់ឱ្យមិនមានអ្នកណាកើតមកស្អាតល្អគ្រប់10ទេសំខាន់ខ្លួនអ្នកដែលជាម្ចាស់ខ្លួនស្រលាញ់ខ្លួនបានកម្រឹតណាប្រឹងកែប្រែខ្លួនអ្នកបានកម្រឹតណាឆ្នៃខ្លួនអ្នកអោយមានតម្លៃទើបអ្នកដទៃត្រូវការចូលស្រលាញ់ខ្លួនឯងអោយបានច្រើនបំផុត មុននិងចង់អោយ អ្នកដទៃស្រលាញ់អ្នកដែលជាខ្លួនអ្នកសម្រស់ពិតជាសំខាន់ តែអ្វីដែលចាំបាច់ បំផុតថែមទៀតនោះគឺសុខភាព»។
គួរបញ្ជាក់ផងដែរថា ប៉ូគឹមថេង សុតធីតា គឺជាអតីតបវរកញ្ញាលេចធ្លោមួយរូប នៃកម្មវិធីប្រកួតលើឆាកអន្តរជាតិ ដែលបានជាប់ TOP 10 MISS GRAND INTERNATIONAL ទោះបីជាពេលនេះរូបនាងមិនទាន់បង្ហាញស្នាដៃថ្មីដូចជាសម្តែងរឿងក្តី ប៉ុន្តែ សុតធីតា នៅតែក្តោបប្រជាប្រិយភាពពីសំណាក់មហាជនដដែល ខណៈអ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំតារាស្រីរូបនេះ សម្តែងរឿងថ្មីជូនទស្សនិក ព្រោះកន្លងមករូបនាងក៏មានឱកាសសម្តែងជាមួយតារាប្រុសមីយ៉ាន់ម៉ាដូចគ្នា គ្រាន់តែរឿងនោះមិនទាន់បានចាក់បញ្ចាំងនៅឡើយ៕
សូមបញ្ចេញមតិនៅទីនេះ