ព្រៃវែង នាំចូលខ្សែការពារជនជាតិប៉ូឡូញ កម្ពស់១.៨២ម៉ែត្រ
(គួរបញ្ជាក់ថា)៖ ក្លិបបាល់ទាត់ខេត្តព្រៃវែង នាំចូលខ្សែការពារសញ្ជាតិប៉ូឡូញ Chris Jastrzembski វ័យ២៥ឆ្នាំ ដែលមានកម្ពស់១.៨២ម៉ែត្រ ដើម្បីជួយក្រុមនៅជើងទី២ លីគលំដាប់ទី២ Cambodian League 2។
Chris Jastrzembski កើតនៅទីក្រុង Rendsburg ប្រទេសអាល្លឺម៉ង់ ប៉ុន្តែលេងតំណាងឱ្យក្រុមជម្រើសជាតិប៉ូឡូញ ដោយធ្លាប់ជាក្នុងឈុត U18 និង U19 ចន្លោះឆ្នាំ ២០១៤/១៥ បង្ហាញខ្លួនលើទីលានសរុប ១២ប្រកួត។
ខ្សែការពារវ័យ២៥ឆ្នាំរូបនេះ គឺជាថ្នាលយុវជនរបស់ក្លិប TSV Kropp លីគលំដាប់ទី៦ របស់ប្រទេសអាល្លឺម៉ង់ ហើយនៅក្នុងឆ្នាំ ២០១៤ Jastrzembski បានចុះហត្ថលេខាចូលរួមក្លិប Bytovia Bytów លីគលំដាប់ទី២ ប្រទេសប៉ូឡូញ ដោយបង្ហាញខ្លួនសរុប២៧ប្រកួត។
គួរបញ្ជាក់ថា នៅដើមឆ្នាំ២០២២ Chris Jastrzembski បានចូលរួមជាមួយក្លិប Selfoss នៅអ៊ីស្លង់ ប្រទេសអាយឡែន មុនផ្លាស់មកកាន់ប្រទេសកម្ពុជា នៅលីគលំដាប់ទី២៕
សូមបញ្ចេញមតិនៅទីនេះ