ព្រហស្បតិ៍ , 04 សីហា 2022
ប្រពៃណាស់! Yudai Ogawa សម្រេចប្រគល់ Microwave ជូនកីឡាករ យ៉ើ ម៉ូស្លីម ដែលបញ្ជូនបាល់ឲ្យខ្លួនស៊ុតបញ្ចូលទី
(បាល់ទាត់)៖ កីឡាករ Yudai Ogawa បានសម្រេចចិត្តប្រគល់ Microwave ដែលជារង្វាន់លើកទឹកចិត្តកីឡាករឆ្នើមក្នុងការប្រកួតទល់ក្រុមណាហ្គាវើលដ៏ ពីក្រុមហ៊ុន Panasonic ឲ្យទៅកីឡាករ យ៉ើ ម៉ូស្លីម។
ក្នុងគោលបំណងលើកទឹកចិត្តកីឡាករ យ៉ើ ម៉ូស្លីម ដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់ចូលទីបានសម្រេចដល់ទៅ ៤ លើក ក្នុងជំនួបឈ្នះក្រុមគីរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៥-១ នៅសប្តាហ៍ទី១២ កន្លងទៅ។
ខណ:នៅសប្តាហ៍ទី១៣ នៅកីឡដ្ឋានស្តាតចាស់ Yudai Ogawa ដដែលខ្សែបម្រើជប៉ុនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ទទួលបានស្លាករង្វាន់ជាកីឡាករល្អជាងគេក្នុងការប្រកួតឈ្នះណាហ្គាវើលដ៍ ១-៤ ដែលប្រគល់ស្លាករង្វាន់ដោយ លោក ម៉ាត់ ស៊ូម៉ូតូ ប្រធានក្រុមហ៊ុន Panasonic កម្ពុជា៕
សូមបញ្ចេញមតិនៅទីនេះ