រំភើបណាស់! ក្រុមបាល់ទះអង្គុយបុរសកម្ពុជា ដណ្តើមបានមេដាយមេស ក្រោយបំបាក់ថៃ នៅប៉ារ៉ាហ្គេម
(បាល់ទាត់)៖ ក្រុមបាល់ទះអង្គុយបុរសកម្ពុជា ដណ្តើមបានមេដាយមេស ក្រោយយកឈ្នះថៃ ៣សិតទល់១សិត នៅវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៤ ខែសីហា។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– កម្ពុជា ៣សិតទល់២សិត ឥណ្ឌូណេស៊ី។
វគ្គផ្តាច់ព្រ័ត្រ៖
– កម្ពុជា ៣សិតទល់១សិត ថៃ។
គួរឲ្យដឹងថា ក្រុមបាល់ទះអង្គុយបុរសកម្ពុជា ស្ថិតនៅកំពូលតារាង Group 2 បន្ទាប់ពី៖
– កម្ពុជា ៣សិតទល់០សិត ហ្វីលីពីន
– កម្ពុជា ៣សិតទល់១សិត មីយ៉ាន់ម៉ា។
កីឡាករបាល់ទះអង្គុយបុរសកម្ពុជា៖១. ម៉ន យ៉ារ៉ាញ់២. កៅ ហឿន៣. ណៃ ការ៤. ស្រៀង លាប៥. ស្រៀង សុខណា៦. អឿន ណុត៧. អ៊ីង ភារៀម៨. យ៉ុន ក្រឹម៩. ញូញ សុខ១០. តង់ រ៉ាវី១១. ពូន ឌីណា១២. អ៊ូ ផល្លា៕
សូមបញ្ចេញមតិនៅទីនេះ