ច័ន្ទ , 08 សីហា 2022
កម្ពុជាបង្កើតប្រវត្តិសាស្រ្តថ្មីលើវិស័យបវរកញ្ញា «ឈ្នះមកុដអន្តរជាតិ» ជាលើកដំបូង!
នៅរាត្រីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បេក្ខភាពតំណាងប្រទេសកម្ពុជា កញ្ញា ពេជ្រ មៃណាវីតា (សារី ស្រីពេជ្រ) បាន «ឈ្នះមកុដអន្តរជាតិ» ក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Petite Global 2022 នៅក្នុងកម្មវិធី Miss & Mister Petite Global 2022 ដែលនេះគឺជាការឈ្នះម្ដុដបវរកញ្ញាដំបូងរបស់កម្ពុជា។ ខណៈឯ បុរសឯកកម្ពុជា Mister Petite Global 2022 លោក ចាន់ មុន្នីសិទ្ធ បានជាប់លំដាប់រងទី១ ដែលការប្រកួតលើនេះប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី។
មហាជនស្នេហាវិស័យបវរកញ្ញាពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រួមទាំងសម្តែងអារម្មណ៍អបអរសាទរទៅដល់កញ្ញា ពេជ្រ មៃណាវីតា និងលោក លោក ចាន់ មុន្នីសិទ្ធ ដែលអ្នកទាំងពីរធ្វើបានធ្វើយ៉ាងល្អសម្រាប់តំណាងកម្ពុជា ក្នុងការប្រកួតលើកនេះ។ ជាពិសេស កញ្ញា ពេជ្រ មៃណាវីតា បានយកឈ្នះមកុដអន្តរជាតិជាលើកដំបូង សម្រាប់ប្រទេសកម្ពុជា នៅទីក្រុងកូឡាឡាំពួរ ហើយការប្រកួតនេះបានជ្រើសរើស «ឈុត បុទុមម៉ា នាគី» ជាឈុតតំណាងជាតិ។
ជាមួយគ្នានេះផងដែរ ការប្រកួតបុរសឯក Mister Petite Global 2022 ដែលមានលោក ចាន់ មុន្នីសិទ្ធ ជាតំណាងបានជាប់លំដាប់ថ្នាក់រងទី១ ខណៈម្ចាស់ជ័យលាភីបានទៅលើបុរសឯក ប្រទេស ហ្វីលីពីន ។
គួរបញ្ជាក់ផងដែរថា កញ្ញា ពេជ្រ មៃណាវីតា និងលោក ចាន់ មុន្នីសិទ្ធ បានធ្វើដំណើរចេញទៅប្រទេសម៉ាឡេស៊ី កាលពីរសៀល ថ្ងៃទី ០៣ សីហា ដើម្បីចូលរួមប្រកួត Miss Petite Global 2022 នឹងបានត្រឡប់មកដល់មាតុភូមិវិញនៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នេះ៕
សូមបញ្ចេញមតិនៅទីនេះ