មាន់ខ្នាយមាស កំពុងពិភាក្សាឲ្យ Ndombele ទៅលេងខ្ចីជើងជាមួយ Villareal
(បាល់ទាត់)៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បាននឹងកំពុងពិភាក្សាជាមួយក្រុមអេស្ប៉ាញ Villareal លើសំណើរខ្ចីជើងលេង របស់កីឡាករ Tanguy Ndombele ។ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រ sportsmole របស់ចក្រភពអង់គ្លេស ។
កឡាករអាយុ ២៥ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា ជាកឡាករដែលលើសតម្រូវការ ក្រោមការដឹកនាំលេងរបស់ Antonio Conte ហើយរំពឹងថា នឹងចាកចេញពីក្លិបនៅរដូវកាលក្តៅនេះ ។
របាយការណ៍មួយនៅដើមខែនេះ បានអះអាងថា Spurs កំពុងពិភាក្សាជាមួយ Villarreal លើកិច្ចព្រមព្រៀងដោះដូរដែលអាចមានពាក់ព័ន្ធនឹង Ndombele និងខ្សែការពារឆ្វេង Pervis Estupinan ។ ទោះជាយ៉ាងណា អ្នកកាសែត Fabrizio Romano រាយការណ៍ថា ការផ្លាស់ប្តូរខ្ចីជើងសម្រាប់ Ndombele ជាមួយនឹងជម្រើសក្នុងការទិញបច្ចុប្បន្ន កំពុងត្រូវបានពិភាក្សារវាងក្លឹបទាំងពីរ។
គួរបញ្ជាក់ថា Ndombele បានបង្ហាញខ្លួនលេង ១១ដង ក្រោមការដឹកនាំរបស់លោក Nuno Espirito Santo កាលពីរដូវកាលមុន ហើយគេត្រូវបានខ្ចីជើងលេងជាមួយ Lyon កាលពីខែមករា៕
សូមបញ្ចេញមតិនៅទីនេះ