Alexis Sanchez សម្រេចចែកផ្លូវជាមួយ Inter Milan ចំពេលមានទំនាក់ទំនង Marseille
(បាល់ទាត់)៖ ក្លិប Inter Milan បានបញ្ចប់កិច្ចសន្យារបស់ខ្សែប្រយុទ្ធ Alexis Sanchez ដោយកិច្ចព្រមព្រៀងទៅវិញទៅមក ខណៈមានពាក្យចចាមរាមថា Marseille ចង់បាន។
Sanchez របស់ឈីលី បានស៊ុតបញ្ចូលទីបាន 20គ្រាប់ ក្នុងការបង្ហាញខ្លួន 109 ប្រកួត សម្រាប់ក្រុម Serie A បន្ទាប់ពីចាកចេញពី Manchester United ក្នុងកិច្ចសន្យាខ្ចីជើងដំបូង ក្នុងឆ្នាំ 2019។
កីឡាករវ័យ 33 ឆ្នាំរូបនេះ បានជួយក្លឹប Inter Milan លើកពានលីគដំបូងរបស់ពួកគេ ក្នុងរយៈពេល 11 ឆ្នាំ ក្នុងរដូវកាល 2020-2021 ប៉ុន្តែមិនបានបង្ហាញខ្លួនទៀងទាត់នោះទេ។
សេចក្តីថ្លែងការណ៍របស់ Inter បានសរសេរថា “ក្លឹបសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្ត ចំពោះ Alexis សម្រាប់បីរដូវកាលចុងក្រោយនេះ ហើយយើងសូមជូនពរគាត់ឱ្យជួបតែរឿងល្អ និងជោគជ័យ សម្រាប់អាជីពនាពេលអនាគតរបស់គាត់”។
កាលពីពេលថ្មីៗនេះ Sanchez ដែលធ្លាប់លេងនៅ Arsenal បួនរដូវកាលផងនោះ មានពាក្យចចាមរាមថា ក្លឹបបារាំង Marseille ចង់បានកីឡាកររូបនេះ។
គួរបញ្ជាក់ថា Inter Milan នឹងបើកយុទ្ធនាការ Serie A របស់ពួកគេ ជាមួយក្រុម Lecce នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ៕
សូមបញ្ចេញមតិនៅទីនេះ